ព័ត៌មានអន្ដរជាតិ
រថភ្លើងបុកគ្នានៅប៉ាគីស្ថានម្សិលមិញ អ្នកស្លាប់កើនដល់ជាង៦០នាក់
ក្រុមមន្រ្តីផ្លូវដែកប៉ាគីស្ថានបាននិយាយថា មនុស្សយ៉ាងតិច៦៣នាក់ បានស្លាប់នៅក្នុងហេតុការណ៍រថភ្លើងបុកគ្នា កាលពីថ្ងៃចន្ទនៅក្នុងតំបន់ដាច់ស្រយាលមួយនៃខេត្ត Sindh។
ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍នៅថ្ងៃអង្គារនេះថា ក្រុមមន្រ្តីបានចេញបញ្ជីជនរងគ្រោះ ដោយអ្នកខ្លះមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណ ចំណែកអ្នកខ្លះទៀតនិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើងថែមទៀត។
អ្នកស្លាប់ មានចាប់ពីទារកអាយុមួយខែ ដល់ស្ត្រីអាយុ៨១ឆ្នាំ។
លោក Usman Abdullah ស្នងការរងស្រុក Ghotki បាននិយាយនៅថ្ងៃអង្គារនេះថា “យើងខ្លាចមនុស្សកាន់តែច្រើន អាចនឹងស្លាប់”។
មនុស្សជាង១០០នាក់ ក៏បានរងរបួសផងដែរ នៅក្នុងហេតុការណ៍បុកគ្នានេះ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃចន្ទនៅជិតទីប្រជុំជន Dharki ក្នុងស្រុក Ghotki ដែលមានចម្ងាយប្រហែល៤៤០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ រន្ធត់! រថភ្លើង ២ គ្រឿងបុកគ្នានៅ ប៉ាគីស្ថាន ស្លាប់ និងរបួសមនុស្សជាង ១០០ នាក់
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


