Connect with us

ព័ត៌មានអន្ដរជាតិ

រថភ្លើងបុកគ្នានៅប៉ាគីស្ថានម្សិលមិញ អ្នកស្លាប់កើនដល់ជាង៦០នាក់

បានផុស

នៅ

ក្រុមមន្រ្តីផ្លូវដែកប៉ាគីស្ថានបាននិយាយថា មនុស្សយ៉ាងតិច៦៣នាក់ បានស្លាប់នៅក្នុងហេតុការណ៍រថភ្លើងបុកគ្នា កាលពីថ្ងៃចន្ទនៅក្នុងតំបន់ដាច់ស្រយាលមួយនៃខេត្ត Sindh។

ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍នៅថ្ងៃអង្គារនេះថា ក្រុមមន្រ្តីបានចេញបញ្ជីជនរងគ្រោះ ដោយអ្នកខ្លះមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណ ចំណែកអ្នកខ្លះទៀតនិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើងថែមទៀត។

អ្នកស្លាប់ មានចាប់ពីទារកអាយុមួយខែ ដល់ស្ត្រីអាយុ៨១ឆ្នាំ។

លោក Usman Abdullah ស្នងការរងស្រុក Ghotki បាននិយាយនៅថ្ងៃអង្គារនេះថា “យើងខ្លាចមនុស្សកាន់តែច្រើន អាចនឹងស្លាប់”។

មនុស្សជាង១០០នាក់ ក៏បានរងរបួសផងដែរ នៅក្នុងហេតុការណ៍បុកគ្នានេះ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃចន្ទនៅជិតទីប្រជុំជន Dharki ក្នុងស្រុក Ghotki ដែលមានចម្ងាយប្រហែល៤៤០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ រន្ធត់! រថភ្លើង ២ គ្រឿងបុកគ្នានៅ ប៉ាគីស្ថាន ស្លាប់ និងរបួសមនុស្សជាង ១០០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន WOWNOW ពង្រីកចំនួនរថយន្តតាក់ស៊ីថ្មី ១០០គ្រឿងបន្ថែម!

Sokha Hotels

ព័ត៌មានពេញនិយម