ព័ត៌មានអន្ដរជាតិ
អង្គការមួយនឹងចំណាយ១.៣ប៊ីលានដុល្លារជួយវ៉ាក់សាំងដល់អាហ្វ្រិក
អង្គការដ៏ធំមួយក្នុងពិភពលោកនឹងចំណាយប្រាក់ចំនួន ១.៣ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេល៣ឆ្នាំខាងមុខដើម្បីទទួលបាន និងចាក់វ៉ាក់សាំងការពារកូវីដ-១៩ដល់មនុស្សជាង៥០លាននាក់នៅអាហ្វ្រិក។
វាការខិតខំប្រឹងប្រែងថ្មីបំផុតសម្រាប់អង្គការមិនរកប្រាក់ចំណេញមួយនេះដើម្បីជួយដល់យុទ្ធការណ៍ចាក់វ៉ាក់សាំងរបស់អាហ្វ្រិកចំពេលដែលវិបត្តិកូវីដ-១៩លើកទី៣បានរាតត្បាតខ្លាំង។

នៅថ្ងៃអង្គារ៍សេចក្តីប្រកាសមួយរបស់អង្គការស្ថិតនៅទីក្រុងតូរ៉ុនតូ Mastercard Foundation ដែលមានទ្រព្យសម្បត្តិជាង៣៩ប៊ីលានដុល្លារអាមេរិកបានធ្វើឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ទ្វីបអាហ្វ្រិកកំពុងប្រឈមនឹងវីរុសបំប្លែងខ្លួនលាយបញ្ចូលគ្នាគួរឲ្យបារម្ភ និងជិតផ្អាកការនាំចូលវ៉ាក់សាំងហើយ។ ការផ្អាកនេះបានជាប់ពាក់ព័ន្ធនឹងការផ្អាកនាំចេញវ៉ាក់សាំងរបស់ប្រទេសឥណ្ឌា និងកត្តាផ្សេងៗទៀត។
អង្គការនឹងទិញវ៉ាក់សាំង Johnson & Johnson ដែលចាក់តែមួយដូសនៅក្នុងអត្រាបញ្ចុះតម្លៃតាមរយៈការចរចាររបស់សហភាពអាហ្វ្រិកកំឡុងពេលកិច្ចព្រមព្រៀងទិញវ៉ាក់សាំងចំនួន២២០លានដូសជាមួយក្រុមហ៊ុនផលិត។
វ៉ាក់សាំងទាំងនេះនឹងចាប់ផ្តើមចែកចាយទៅរដ្ឋជាសមាជិកចំនួន៥៥របស់អាហ្វ្រិកចាប់ពីខែកក្កដាដល់ខែកញ្ញា ជាមួយនឹងជម្រើសទិញបន្ថែម១៨០លានដូសទៀតនៅឆ្នាំក្រោយ។
លោក Julie Waiganjo អ្នកនាំពាក្យរបស់អង្គការបាននិយាយថា ៖«វ៉ាក់សាំងត្រូវបានទិញដោយអង្គការដែលបានដំណើរការដាច់ដោយឡែកពី Mastercard តាំងពីឆ្នាំ២០០៦នឹងចាប់ផ្តើមពីខែសីហាខាងមុខនេះ»។

អង្គការបាននិយាយថា ប្រាក់ដែលត្រូវបានប្រើក៏ជាផ្នែកនៃការដឹកជញ្ជូនវ៉ាក់សាំង សកម្មភាពចាត់ចែងនៅតាមសហគមន៍ កំណត់អត្តសញ្ញាណវីរុសបំប្លែងខ្លួនមានសក្តានុពល បណ្តុះបណ្តាលបុគ្គលិករដើម្បីធ្វើឲ្យប្រសើរឡើងក្នុងដំណើរការចាក់វ៉ាក់សាំង និងជួយអភិវឌ្ឍកម្លាំងជំនាញដែលអាចពង្រីកការផលិតវ៉ាក់សាំងនៅអាហ្វ្រិក។
យោងតាមការិយាល័យតំបន់ប្រចាំអាហ្វ្រិករបស់អង្គការសុខភាពពិភពលោកឲ្យដឹងកាលពីសប្តាហ៍មុនថា អាហ្វ្រិកបានចាក់វ៉ាក់សាំងដល់មនុស្ស៣១លាននាក់ហើយក្នុងចំណោមប្រជាជន១.៣ប៊ីលាននាក់របស់ទ្វីបនេះ។ ប៉ុន្តែមានតែ៧លាននាក់ប៉ុណ្ណោះដែលបានចាក់ពេញទាំងពីរដូស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


