ព័ត៌មានអន្ដរជាតិ
សូម្បីសត្វនៅឥណ្ឌា ក៏កូវីដមិនលើកលែង ខ្លះឆ្លង ខ្លះងាប់
ចំពេលដែលជំងឺកូវីដ-១៩ កំពុងបង្កការភ័យខ្លាចចំពោះសត្វពាហនៈ, ដំរីចំនួន២៨ក្បាល ត្រូវបានធ្វើតេស្តរកជំងឺនេះនៅដែនអភិរក្ស Mudumalai Tiger ក្នុងទីក្រុង Chennai កាលពីថ្ងៃអង្គារ។
សំណាក ត្រូវបានបញ្ជូនទៅវិទ្យាស្ថានស្រាវជ្រាវបសុពេទ្យឥណ្ឌា នៅរដ្ឋ Uttar Pradesh ហើយលទ្ធផលត្រូវគេរំពឹងថា នឹងដឹងក្នុងរយៈពេលពីរបីថ្ងៃខាងមុខ។
រឿងនេះកើតឡើង បន្ទាប់ពីសត្វតោញីមួយក្បាលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ហើយសត្វតោមួយចំនួនទៀត ត្រូវបានគេធ្វើតេស្តវិជ្ជមាននៅឯឧទ្យាន Arignar Anna Zoological។

បន្ទាប់ពីនេះ រដ្ឋមន្រ្តីក្រសួងព្រៃឈើរដ្ឋលោក Ramachandran បានបញ្ជាឲ្យមានការធ្វើតេស្ត សត្វដំរីទាំងអស់ នៅក្នុងដែនជម្រក Mudumalai Tiger។
កាលពីខែមុន សត្វតោញីចំនួនពីរក្បាល បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅឧទ្យាន Etawah Safari ក្នុងរដ្ឋ Uttar Pradesh ហើយសត្វតោអាស៊ី៨ក្បាលទៀត នៅឧទ្យាន Nehru បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី៤ឧសភា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ANI
ចុចអាន៖ រឿងធ្ងន់ធ្ងរ ២យ៉ាង ដែលអ្នកត្រូវព្រួយបារម្ភបំផុត បើឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


