ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ត្រៀមទទួលប្រព័ន្ធការពារដែនអាកាស S-400 ពី រុស្ស៊ី មិនខ្វល់ប្រទេសកំពុងរងគ្រោះដោយកូវីដ
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅឥណ្ឌា លោក Nikolay R. Kudashev បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កាលវិភាគនៃការដឹកជញ្ជូន ប្រព័ន្ធការពារដែនអាកាស S-400 ដែលរងចាំយ៉ាងយូរ នឹងមិនប៉ះពាល់ដល់ជំងឺរាតត្បាតកូវីដ ១៩ នោះទេ ។
លោកឯកអគ្គរដ្ឋទូតបាននិយាយថា ការដឹកជញ្ជូនលើកដំបូង នឹងត្រូវប្រគល់ឲ្យប្រទេសឥណ្ឌា នៅមុនដំណាច់ឆ្នាំនេះ ។
លោក Kudashev បានថ្លែងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ នាទីក្រុងញូវដែលីថា “យើងមិនឃើញមានការផ្លាស់ប្តូរ នៅក្នុងកិច្ចសន្យានេះនោះទេ ហើយថ្នាក់ដឹកនាំឥណ្ឌា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀងទាំងនេះ” ។
កាលពីដើមខែមេសា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសរុស្ស៊ី លោក Bala Venkatesh Varma បានប្រកាសថា ស្ថានភាពការរីករាលដាល នៃជំងឺកូវីដ ១៩ បច្ចុប្បន្ននេះ នឹងមិនប៉ះពាល់ដល់កាលវិភាគ នៃការផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីលដែនអាកាស S-400 របស់រុស្ស៊ីឡើយ ។
លោក Bala Venkatesh Varma បានកត់សម្គាល់ថា “មានការផ្លាស់ប្ដូរបន្តិចបន្តួច រយៈពេលពីរបីសប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែរាល់កិច្ចសន្យាធំៗ នឹងត្រូវបានធ្វើតាមការគ្រោងទុក ។ យើងមិនរំពឹងថា នឹងមានបញ្ហាណាមួយកើតឡើងនោះទេ” ។
គួររំឭកថា ទីក្រុងមូស្គូ និងញូវដេលី បានចុះហត្ថលេខាលើកិច្ចសន្យា សម្រាប់ផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីល S-400 នៅឆ្នាំ ២០១៨ ខណៈតម្លៃកិច្ចសន្យានេះ មានលើសពី ៥ ពាន់លានដុល្លារ ។
ទន្ទឹមនោះ ឥណ្ឌា ដែលបានស្នើទិញប្រព័ន្ធការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ី បានក្លាយជាបញ្ហាដ៏គួរឲ្យភ័យខ្លាចមួយ នៅក្នុងទំនាក់ទំនងទ្វេភាគីរបស់ក្រុងញូវដែលី ជាមួយក្រុងវ៉ាស៊ីនតោន ខណៈរដ្ឋបាលអាមេរិកជាបន្តបន្ទាប់ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសឥណ្ឌា ប្រសិនបើឈានដល់កិច្ចព្រមព្រៀងនេះ ។ ទោះបីមានសម្ពាធពីអាមេរិកជាប់លាប់យ៉ាងណាក៏ដោយ ទីក្រុងញូវដេលីនៅតែប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ទួរគីនឹងមិនងាកចេញពីការទិញប្រព័ន្ធមីស៊ីល S-400s របស់រុស្ស៊ី

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ