ព័ត៌មានអន្ដរជាតិ
អស់ពីព្យុះ វៀតណាមកំពុងប្រឈមទឹកជំនន់ និងការខូតខាតស្រូវដំណាំយ៉ាងច្រើន ប៉ះពាល់ពលរដ្ឋរាប់លាននាក់
យោងតាមក្រសួងបរិស្ថាន និងធនធានធម្មជាតិប្រទេសវៀតណាម គ្រោះធម្មជាតិឆ្នាំនេះ អាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងមិនធ្លាប់មាន ហើយបើតាមការព្យាករណ៍ គ្រោះធម្មជាតិទាំងនេះ បានបំផ្លិចបំផ្លាញគិតជាទឹកប្រាក់សរុបស្មើនិង ១,៥% នៃ GDP សរុបរបស់ពលរដ្ឋវៀតណាម ឆ្នាំ២០២០។

ក្រៅពីព្យុះ និងគ្រោះទឹកជំនន់ ទើបតែវាយប្រហារវៀតណាម ជាបន្តបន្ទាប់ នៅពេលនេះ ការព្យាករណ៍ថ្មីមួយ ត្រូវក្រសួងបរិស្ថាន និងធនធានធម្មជាតិ ចេញផ្សាយ ដោយអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ខណៈសីតុណ្ហភាពទូទាំងប្រទេសនេះ និងកើនឡើងចន្លោះពី ២-៣ អង្សារសេ រីឯកម្ពស់ទឹកសមុទ្រ ក៏កំពុងកើនឡើងចន្លោះពី ៧៨-១០០ សង់ទីម៉ែត្រ។
ស្ថានភាពនេះ នឹងធ្វើឲ្យទឹកជំនន់នៅតំបន់ដីសណ្តទន្លេក្រហម និងខេត្ត Quang Ninh អាចនឹងកើនឡើងប្រមាណ ១០% និងតំបន់ភាគខាងជើង នៃភូមភាគកណ្តាលប្រទេសនេះ នឹងកើនឡើង ២,៥% ខណៈទីក្រុងហូជីមីញ ស្ថានភាពទឹកជំនន់ នឹងកើនប្រមាណលើ ២០%។

ជាលទ្ធផលនៃស្ថានភាពកម្ពស់ទឹកតំបន់ខាងលើ ពលរដ្ឋនៅ តំបន់ដីសណ្តទន្លេក្រហម និងខេត្ត Quang Ninh អាចរងផលប៉ះពាល់ ៩% តំបន់ឆ្នេរភាគកណ្តាល ប៉ះពាល់ ៩% ខណៈពលរដ្ឋនៅហូជីមីញ អាចនិងប៉ះពាល់ប្រមាណ ៧%។
ជាមួយគ្នានេះ អាជ្ញាធរវៀតណាម ក៏បានបង្ហាញក្តីបារម្ភដែរថា ស្ថានភាពជំនន់ទូទាំងប្រទេស និងប៉ះពាល់ដល់ពលរដ្ឋតាមដងទន្លេមេគង្គប្រមាណ ៣៥% ខណៈទិន្នផលស្រូវឆ្នាំនេះ ខូតខាតប្រមាណ ៤០,៥%៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


