ព័ត៌មានអន្ដរជាតិ
មេដឹកនាំពិភពលោក សន្យាផ្តល់វ៉ាក់សាំងកូវីដ ១ពាន់លានដូស ឲ្យប្រទេសក្រីក្រ
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និយាយថា មេដឹកនាំនៃប្រទេសឧស្សាហកម្មធំ ៗ បានសន្យាផ្តល់វ៉ាក់សាំងកូវីដចំនួន មួយពាន់លានដូសទៅឲ្យប្រទេសក្រីក្រ ដែលនេះជាជំហានដ៏ធំ ឆ្ពោះទៅរកការចាក់វ៉ាក់សាំងពិភពលោកទាំងមូល។
នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល G7 ក្នុងតំបន់ Cornwall លោក Johnson បាននិយាយថា ប្រទេសនានាកំពុងបដិសេធ “វិធីសាស្រ្តជាតិនិយម”។ ការចាក់វ៉ាក់សាំងលើពិភពលោក នឹងបង្ហាញពីគុណប្រយោជន៍នៃតម្លៃប្រជាធិបតេយ្យរបស់ក្រុមប្រទេស G7។
លោកបន្តថា មេដឹកនាំ G7 បានសន្យាថានឹងផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសក្រីក្រដោយផ្ទាល់ឬតាមរយៈគម្រោង Covax របស់អង្គការសុខភាពពិភពលោក រួមទាំងវ៉ាក់សាំងចំនួន ១០០ លានដូស ពីចក្រភពអង់គ្លេសផងដែរ។
សេចក្តីថ្លែងការណ៍ដែលចេញដោយកិច្ចប្រជុំកំពូលនេះបានសន្យាថា នឹងបញ្ចប់រោគរាតត្បាតហើយត្រៀមខ្លួនសម្រាប់ពេលអនាគតជាមួយការជំរុញកិច្ចខិតខំប្រឹងប្រែងអន្តរជាតិឲ្យកាន់តែខ្លាំងឡើង ចាប់ផ្តើមជាបន្ទាន់ដើម្បីចាក់វ៉ាក់សាំងលើពិភពលោកតាមរយៈការចាក់វ៉ាក់សាំងដែលមានសុវត្ថិភាពដល់មនុស្សឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។
ស្របពេលជាមួយគ្នានោះ លោក Johnson បានច្រានចោលរាល់ការលើកឡើងដែលថា ការសន្យាផ្តល់វ៉ាក់សាំងនេះ គឺជាការបរាជ័យខាងសីលធម៌របស់ G7 ព្រោះខ្លួនមិនបានធ្វើគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រទេសក្រីក្រ។
លោកបានសំដៅដល់ការចូលរួមរបស់ចក្រភពអង់គ្លេស ក្នុងការបង្កើតវ៉ាក់សាំង Oxford-AstraZeneca ។
លោក Johnson អះអាងថា គោលដៅដើម្បីចាក់វ៉ាក់សាំងលើពិភពលោកនៅត្រឹមចុងឆ្នាំក្រោយនេះ នឹងសម្រេចបាន ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសដែលបានមកទីនេះនៅថ្ងៃនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ នេះផែនការត្រូវគេរំពឹងមេដឹកនាំ G7 ដាក់ចេញដើម្បីកម្ចាត់កូវីដជាសកល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


