ព័ត៌មានអន្ដរជាតិ
ចិន ត្រៀមបាញ់បង្ហោះយានអវកាសដឹកមនុស្សលើកដំបូងទៅទីអវកាស ចាប់តាំងពីឆ្នាំ ២០១៦
យានអវកាសចិនមួយគ្រឿង នឹងបាញ់ចេញពីវាលខ្សាច់ Gobi Desert នៅលើគ្រាបរ៉ុកកែត Long March នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយដឹកបុរស ៣ នាក់ទៅកាន់ទីអវកាស សម្រាប់ការស្នាក់នៅរយៈពេល ៣ ខែ ហើយវាជាលើកដំបូងដែលប្រទេសចិន បានបញ្ជូនមនុស្សទៅក្នុងទីអវកាស រយៈពេលជិត ៥ ឆ្នាំ ។
យាន Shenzhou-12 ដែលមានន័យថា “នាវាចម្បាំងអាទិទេព” នឹងក្លាយជាបេសកកម្មទី ៣ នៃបេសកកម្មចំនួន ១១ ទៅដល់ស្ថានីយ៍អវកាសរបស់ប្រទេសចិន នៅឆ្នាំ ២០២២ ។
ទន្ទឹមនោះ ការបាញ់បង្ហោះយាន Shenzhou-12 នេះ ក៏ជាកាដូរដល់ខួប ១០០ ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន ផងដែរ ។
ចិន ដែលមានបំណងក្លាយជាមហាអំណាចអវកាសដ៏ធំមួយ នៅឆ្នាំ ២០៣០ ក្នុងខែឧសភាបានក្លាយជាប្រទេសទី ២ ដែលដាក់យាននៅលើភពព្រះអង្គារ ពោលរយៈពេល ២ ឆ្នាំ បន្ទាប់ពីបានចុះចតយានអវកាសដំបូង នៅចម្ងាយឆ្ងាយនៃភពព្រះច័ន្ទ ខណៈប្រទេសមួយនេះ ក៏មានគម្រោងដាក់អវកាសយានិក នៅលើភពព្រះច័ន្ទ ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ទស្សនាបណ្ដុំរូបភាពស្អាតៗ ពិធីបុណ្យអុំទូកនាគ ដែលកំពុងប្រារព្ធនៅទូទាំងប្រទេស ចិន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


