ព័ត៌មានអន្ដរជាតិ
ទើបទទួលពី ជប៉ុន ពេលនេះ វៀតណាម បន្តរកបានវ៉ាក់សាំងពីប្រទេសក្បែរខាងមួយទៀត
រដ្ឋាភិបាលវៀតណាមបានប្រកាសថា ខ្លួនបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួនកន្លះលានដូស ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតឱសថចិន Sinopharm ។

រដ្ឋាភិបាលបាននិយាយថា វ៉ាក់សាំងដែលផ្តល់ដោយប្រទេសចិននេះ បានមកដល់អាកាសយានដ្ឋានមួយក្នុងទីក្រុងហាណូយ កាលពីរសៀលថ្ងៃអាទិត្យ ។
វ៉ាក់សាំងនេះសម្រាប់ប្រជាជនដូចជា កម្មករចិននៅក្នុងប្រទេស និងជនជាតិវៀតណាម ដែលមានគម្រោងទៅធ្វើការ ឬសិក្សានៅប្រទេសចិន ។

ប្រទេសវៀតណាម គឺជាសមាជិកតែមួយគត់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមិនបានទទួលការផ្ដល់វ៉ាក់សាំងពីប្រទេសចិន ។ ប៉ុន្តែប្រទេសនេះបានអនុម័តវ៉ាក់សាំង Sinopharm សម្រាប់ប្រើជាបន្ទាន់នៅដើមខែមិថុនា ។
បច្ចុប្បន្ន ប្រទេសនេះត្រូវការវ៉ាក់សាំងជាបន្ទាន់ ខណៈករណីឆ្លងបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីចុងខែមេសា មក ។

គិតត្រឹមពេលនេះ ប្រទេសវៀតណាមមានតែប្រជាជនចំនួន ២.៣ ភាគរយប៉ុណ្ណោះ ដែលបានទទួលយ៉ាងហោចណាស់មួយដូស គិតត្រឹមថ្ងៃសៅរ៍ ។
គួររំឭកថា មុនទទួលបានវ៉ាក់សាំងពីចិន ប្រទេសវៀតណាមក៏ទើបទទួលការដឹកជញ្ជូនវ៉ាក់សាំងពីប្រទេសជប៉ុន កាលពីដើមខែនេះដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ទីបំផុត វៀតណាម ទទួលបានវ៉ាក់សាំងការពារកូវីដ ដែលផ្ដល់ដោយ ជប៉ុន ហើយ
ចុចអាន ៖ ស្ងាត់ៗ វៀតណាម កំពុងសាកល្បងវ៉ាក់សាំងកូវីដផលិតខ្លួនឯង ៤ ប្រភេទ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


