ព័ត៌មានអន្ដរជាតិ
ប្អូនស្រី គីម ជុងអ៊ុន ៖ អាមេរិក គិតខុសហើយដែលថា កូរ៉េខាងជើង នឹងវិលត្រឡប់ទៅរកកិច្ចចរចាវិញ
ប្អូនស្រីរបស់លោក គីម ជុងអ៊ុន បាននិយាយថា សហរដ្ឋអាមេរិកគិតខុសហើយដែលថា កូរ៉េខាងជើងអាចនឹងបើកការវិលត្រឡប់ទៅរកកិច្ចចរចាវិញ ។
ការនិយាយបែបនេះធ្វើឡើង នៅក្នុងសេចក្តីអត្ថាធិប្បាយដែលបានកើតឡើងភ្លាមៗ បន្ទាប់ពីប្រេសិតរបស់ប្រធានាធិបតី ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសន្ទនា “គ្រប់ទីកន្លែង គ្រប់ពេលវេលា” ជាមួយក្រុងព្យុងយ៉ាង ។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងកណ្តាល (KCNA) បានចេញសេចក្តីថ្លែងការណ៍មួយពីលោកស្រី គីម យ៉ូជុង នៅថ្ងៃអង្គារនេះ ពោលប្រហែល ២ ម៉ោង មុនពេលលោក Sung Kim តំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់កូរ៉េខាងជើង គ្រោងនឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នៅទីក្រុងសេអ៊ូល ដើម្បីជជែកអំពីការធ្វើឲ្យប្រសើរឡើងវិញ នូវការចរចាររំសាយអាវុធអសកម្មជាមួយកូរ៉េខាងជើង ។
ដោយដកស្រង់សម្ដីពីលោកស្រី គីម យ៉ូជុង ទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍ថា “វាហាក់ដូចជា សហរដ្ឋអាមេរិកប្រហែលបកស្រាយស្ថានការណ៍នេះ ដើម្បីជាការលួងលោមខ្លួនឯងប៉ុណ្ណោះ ។ សេចក្តីរំពឹងទុកដែលពួកគេបានជ្រើសរើសយកនេះ នឹងធ្វើឲ្យពួកគេខកចិត្តកាន់តែខ្លាំង” ។
លោកស្រី គីម យ៉ូជុង សមាជិកនៃក្រុមគ្រួសារកំពុងកាន់អំណាចរបស់ប្រទេស ដែលបានក្លាយជាមនុស្សលេចធ្លោម្នាក់ នៅក្នុងយុទ្ធនាការដាក់សម្ពាធរបស់ខ្លួនប្រឆាំងនឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិយាយថា លោកស្រីកំពុងសំដៅទៅលើការអត្ថាធិប្បាយ ដែលធ្វើឡើងដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក បន្ទាប់ពីបង្ហាញសញ្ញាគួរឲ្យចាប់អារម្មណ៍ ចេញពីការប្រជុំគណបក្សកាន់អំណាចដ៏ធំមួយ កាលពីសប្តាហ៍មុន ។
នៅក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការកណ្តាល របស់គណបក្សពលករកំពុងកាន់អំណាចរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកចាំបាច់ត្រូវត្រៀម “ទាំងកិច្ចពិភាក្សា និងការប្រឈមមុខដាក់គ្នា” ជាមួយសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bloomberg

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១៩ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ