Connect with us

ព័ត៌មានអន្ដរជាតិ

ទម្លាយវីដេអូ បាក់អគារនៅ ទីក្រុង ម៉ៃអាមី សហរដ្ឋអាមេរិក

បានផុស

នៅ

នៅថ្ងៃសុក្រទី២៥ខែមិថុនានេះ គេហទំព័រ Daily Mail បានបង្ហាញវីដេអូ នៃហេតុការណ៍បាក់អគារអាផាតមិនកម្ពស់ ១២ជាន់នៅក្នុងទីក្រុង ម៉ៃអាមី សហរដ្ឋអាមេរិក។

ក្រុមមន្រ្តីបាននិយាយថា មនុស្សយ៉ាងតិច៩៩នាក់ កំពុងបាត់ខ្លួន ហើយគិតត្រឹមពេលនេះ មានរបាយការណ៍ថា មានមនុស្សតែម្នាក់គាត់ដែលបានស្លាប់។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ទេថា អគារនេះបាក់រលំដោយសារអ្វី។

អគារ Champlain Towers South បានបាក់នៅម៉ោងប្រហែល ១ និង ៣០ នាទីរំលងអាធ្រាត្រថ្ងៃព្រហស្បតិ៍ (ម៉ោងនៅអាមេរិក)។

ក្រុមអ្នកជួយសង្គ្រោះកំពុងការទាំងថ្ងៃទាំងយប់ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។

អ្វីដែលធ្វើឲ្យគេកាន់តែបារម្ភនោះគឺថា ប្អូនថ្លៃប្រធានាធិបតីប៉ារ៉ាហ្គាយ និងក្រុមគ្រួសាររបស់នាង គឺស្ថិតក្នុងចំណោមមនុស្សទាំង៩៩នាក់ ដែលកំពុងបាត់ខ្លួនក្នុងហេតុការណ៍ បាក់អគារអាផាតមិនកម្ពស់១២ជាន់ នៅទីក្រុង ម៉ៃអាមី សហរដ្ឋអាមេរិក។

ក្រសួងការបរទេស ប៉ារ៉ាហ្គាយ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី Sophia López Moreira, ព្រមទាំងប្តីរបស់គាត់ឈ្មោះ Luis Pettengill និងកូនៗ៣នាក់របស់ពួកគេ នៅមិនទាន់ត្រូវបានគេរកឃើញនៅឡើយ។

ក្រុមគ្រួសារនេះ គឺជាម្ចាស់ខុនដូមួយ នៅខាងក្នុងអគារ Champlain Towers South ដែលបានបាក់រលំនៅម៉ោងប្រហែល ១:៣០ នាទីរំលងអាធ្រាត្រក្នុងសង្កាត់ Surfside នៃទីក្រុង ម៉ៃអាមី។

លោកស្រី Moreira ត្រូវជាប្អូនស្រីបង្កើតរបស់លោកស្រី Silvana ដែលជាភរិយាលោកប្រធានាធិបតី Mario Abdo Benítez។

ក្រុមគ្រួសារនេះ ត្រូវបានគេនិយាយថា ទើបទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប៉ុន្មានម៉ោងមុនពេលការដួលរលំកើតឡើង ហើយការបាក់នេះក៏បានកើតឡើងចំថ្ងៃខួបកំណើតរបស់លោក Luis ផងដែរ៕

វីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព​​​៖ Daily Mail

ចុចអាន៖ ប្អូនថ្លៃប្រធានាធិបតីប៉ារ៉ាហ្គាយ និងគ្រួសារ ស្ថិតក្នុងចំណោមមនុស្ស កំពុងបាត់ខ្លួនបន្ទាប់ពីបាក់អគារនៅ ម៉ៃអាមី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

កម្ពុជា ត្រៀមយកបញ្ហាប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ និងបន្តការពារទឹកដីដោយកងទ័ព និងអាវុធ

កីឡា៣ នាទីutes មុន

ចេញហើយជម្រើស ១១ នាក់ល្អបំផុតប្រចាំ UCL រដូវកាលនេះ ខណៈ Yamal ក៏មានឈ្មោះ

ព័ត៌មានជាតិ១១ នាទីutes មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

កីឡា៤៥ នាទីutes មុន

មុន​បន្ត​កុងត្រា​ថ្មី ភ្នំពេញ​ក្រោន មាន​ស្ថិតិ​ល្អ​ ក្រោម​​ដឹក​នាំ​​របស់​លោកគ្រូ Oleg Starynskyi

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ២០ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ផ្ទុះការវាយប្រហារភេរវកម្មនៅ សហរដ្ឋអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម