ព័ត៌មានអន្ដរជាតិ
កុមារីអាយុត្រឹម១១ឆ្នាំ ផ្តល់កំណើតកូន ក្លាយជាម្តាយវ័យក្មេងជាងគេបំផុតរបស់ អង់គ្លេស
ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ បានក្លាយជាម្តាយមានវ័យក្មេងជាងគេរបស់ចក្រភពអង់គ្លេស បន្ទាប់ពីនាងបានផ្តល់កំណើតកូនកាលពីដើមខែនេះ។ កុមារីម្នាក់នេះ មានផ្ទៃពោះក្នុងអាយុទើបតែ ១០ ឆ្នាំប៉ុណ្ណោះ។
ម្តាយនិងកូនរបស់នាង ដែលត្រូវបានសម្រាលបន្ទាប់ពីមានផ្ទៃពោះជាង ៣០ សប្តាហ៍ គឺមានសុខភាពល្អនិងត្រូវបានគេយកចិត្តទុកដាក់។ យ៉ាងណាក្តី ក្មេងស្រីរងគ្រោះមិនត្រូវបានគេប្រាប់ឈ្មោះទេ។

គ្រួសាររបស់នាង មិនដឹងថានាងមានផ្ទៃពោះឡើយ។ កាសែត The Sun បានរាយការណ៍ថា ប្រធានសេវាកម្មសង្គមនិងក្រុមប្រឹក្សា កំពុងស៊ើបអង្កេតបញ្ហានេះ។
ប្រភពមួយដែលជិតស្និទ្ធនឹងក្រុមគ្រួសារបាននិយាយថា “វាបានក្លាយជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ឥឡូវនេះ នាងបានទទួលជំនួយពីក្រុមអ្នកជំនាញ។ រឿងសំខាន់គឺថា នាងនិងទារកមិនអីទេ”។
លោកស្រីវេជ្ជបណ្ឌិត Carol Cooper បានប្រាប់ The Sun ថា “នេះគឺជាម្តាយមានវ័យក្មេងជាងគេបំផុត ដែលខ្ញុំមិនធ្លាប់ជួប”។

លោកស្រី Cooper បានបន្ថែមទៀតថា ទម្ងន់មានឥទ្ធិពលទៅលើអរម៉ូនជាច្រើន ហើយនៅពេលដែលកុមារធ្ងន់ជាងធម្មតា ភាពគ្រប់ការគឺកើតឡើងលឿនជាងធម្មតា។
គួរបញ្ជាក់ថា មុនពេលកុមារអាយុ ១១ ឆ្នាំរូបនេះផ្តល់កំណើតដល់កូន, ម្តាយវ័យក្មេងបំផុតរបស់ចក្រភពអង់គ្លេសគឺ Tressa Middleton អាយុ ១២ ឆ្នាំនៅពេលនាងមានកូនក្នុងឆ្នាំ ២០០៦៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


