ព័ត៌មានអន្ដរជាតិ
ល្ងាចមិញ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដោះលែងអ្នកតវ៉ារាប់ពាន់នាក់
អាជ្ញាធរប្រទេសមីយ៉ាន់ម៉ាបានបោះលែងអ្នកតវ៉ាជាង២ពាន់នាក់ពីពន្ធនាគារទូទាំងប្រទេសនៅថ្ងៃពុធ ទី៣០ ខែមិថុនា ម្សិលមិញ ក្នុងនោះមានទាំងអ្នកសារព័ត៌មានផងដែរ។
មីយ៉ាន់ម៉ាបានកើតមានការតវ៉ាយ៉ាងខ្លាំងទូទាំងប្រទេស ហើយការបង្ក្រាបដ៏ឃោឃៅរបស់របបយោធាបានកើតមានឡើង ចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈដើម្បីបណ្តេញចេញមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី និងរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី។

យោងតាមក្រុមឃ្លាំមើលក្នុងស្រុកបានឲ្យដឹងថា ជនស៊ីវិលជាង៨៨០នាក់ត្រូវបានសម្លាប់ក្នុងការបង្ក្រាបដ៏ឃោឃៅរបស់ក្រុមប្រឹក្សារដ្ឋាបាលរដ្ឋ ដែលហៅខ្លួនឯងថាជារដ្ឋាភិបាលយោធា និងមនុស្សប្រហែលជា៦៥០០នាក់ត្រូវបានចាប់ខ្លួន។
បន្ទាប់ពីអាជ្ញាធរបានប្រកាសដោះលែង មនុស្សប្រហែលជា២០០នាក់បានជួបជុំគ្នានៅខាងក្រៅពន្ធនាគារ Insein ក្នុងទីក្រុងយ៉ាំងហ្គោនដើម្បីទទួលសាច់ញាតិរបស់ពួកគេ។ ពួកគេត្រូវបានដាក់របាំងរារាំង ខណៈអ្នកខ្លះកាន់ឆ័ត្រ និងកាន់បាច់ផ្កា។
បុរសម្នាក់ក្នុងចំណោមអ្នករង់ចាំខាងក្រៅពន្ធនាគារបានឲ្យដឹងថា គាត់រង់ចាំទទួលកូនស្រីដែលជាអ្នកតវ៉ាម្នាក់។ គាត់ពិតជាមោទនភាពចំពោះកូនស្រីខ្លួនណាស់ដែលក្លាហាន។
គាត់និយាយថា ៖«ខ្ញុំនឹងជំរុញកូនស្រីរបស់ខ្ញុំឲ្យតស៊ូរហូតដល់ពួកគេទទួលបានជ័យជម្នះ»។

យោងតាមសេចក្តីប្រកាសព័ត៌មានរសប់រដ្ឋាភិបាលយោធាបានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃពុធម្សិលមិញ អ្នកតវ៉ាចំនួន២២៩៦នាក់ត្រូវបានដោះលែងចេញពីពន្ធនាគារទូទាំងប្រទេស។
ស្ត្រីឈ្មោះ Kay Zon Nway ជាអ្នកកាសែតរបស់សារព័ត៌មានក្នុងស្រុក Myanmar Now ស្ថិតក្នុងចំណោមអ្នកត្រូវបានដោះលែងចេញពីពន្ធនាគារ Insein។ នាងបាននិយាយថា នាងឆ្លងកាត់រឿងរ៉ាវច្រើនណាស់នៅក្នុងគុក ប៉ុន្តែនាងបញ្ជាក់ថានឹងពន្យល់ពេលក្រោយ។
ចំណែកអ្នកកាសែតអាមេរិកឈ្មោះ Danny Fenster កំពុងស្ថិតនៅក្នុងពន្ធនាគារនេះដែរ និងមិនទាន់ដោះលែងទេ បន្ទាប់ពីបានឃុំខ្លួនកាលពីថ្ងៃទី២៤ ខែឧសភា។
ក្នុងចំណោមអ្នកដោះលែងម្សិលមិញនេះ គ្មានជនបរទេសឡើយ។
កាលពីខែកុម្ភៈ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសប្រមាណ២៣០០០នាក់មានទាំងក្រុមសិទ្ធិមនុស្សផង។

មេដឹកនាំបណ្តេញចេញ លោកស្រី អ៊ុងសាន ស៊ូជី ដែលឃុំឃាំងនៅក្នុងផ្ទះតាំងពីរដ្ឋប្រហារមកបានស្នើសុំដល់ប្រជាជនមីយ៉ាន់ម៉ាឲ្យរក្សាសាមគ្គីគ្នាដើម្បីប្រឈមនឹងរបបដឹកនាំយោធា។ មេធាវីរបស់លោកស្រីត្រូវបានបញ្ជូនទៅកាលពីថ្ងៃអង្គារ៍ ខណៈលោកស្រីត្រូវឡើងតុលាការរដ្ឋាភិបាលយោធាទៀត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


