Connect with us

ព័ត៌មានអន្ដរជាតិ

កាណាដា​​រក​​ឃើញ​​ផ្នូរ​​អត់​​ស្លាកសំគាល់​​ជន​​ជាតិ​​ដើម​ជិត​២០០ទៀត

បានផុស

នៅ

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កាណាដា​បាន​រក​ឃើញ​​សំណល់​សាក​សព​​​​១៨២​នៅ​ក្នុង​ផ្នូរ​គ្មាន​ស្លាក​សំគាល់នៅ​ជិត​ទីតាំង​​សាលា​រៀន​ចាស់​មួយ​ដែល​ជា​ទី​កន្លែង​កុមារ​ជន​ជាតិដើម​ភាគ​តិច​រស់​នៅ​ឆ្ងាយ​ពី​គ្រួសារ​។

ការ​រក​ឃើញ​ថ្មី​បំផុត​នេះ​នៅ​ជិត​ទី​ក្រុង Cranbrook ក្នុង​ខេត្ត​ British Columbia  បន្ទាប់​ពី​មានសេចក្តី​រាយការណ៍​ពី​ការ​រក​ឃើញ​ពីរ​កន្លែង​​ទៀត​នៅ​សាលា​រៀន​ដែល​បើក​ដំណើរ​ការ​ដោយ​វិហារ​កាតូលិក ដែល​ជា​ផ្នូរ​មួយ​ក្នុង​​ចំណោម​ផ្នូរ​ជាង​៦០០​ និង​សំណល់​សាក​សព​២១៥​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហគមន៍ Lower Kootenay Band បាននិយាយ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា ខ្លួន​បាន​ចាប់​ផ្តើម​ប្រើ​បច្ចេកវិទ្យា​កាល​ពី​ឆ្នាំ​មុន​ដើម្បី​​រុក​រក​នៅ​ទី​តាំង​ជិត​​សាលា​រៀនចាស់​ St. Eugene ដែល​បើក​ដំណើរ​ការ​ដោយ​វិហារ​កាតូលិក​ពី​ឆ្នាំ​១៩១២​ដល់​១៩៧០។ ​កា​រស្រាវ​ជ្រាវ​រក​ឃើញ​សំណល់សព​​ក្នុង​ផ្នូរ​គ្មាន​ស្លាក​សំគាល់។ ផ្នូរ​ខ្លះជម្រើស​មួយ​ម៉ែត្រ។

សេចក្តី​ប្រកាស​បាន​លើក​ឡើង​ថា អដ្ឋិ​ធាតុ​ទាំង​នោះត្រូវ​បាន​គេ​ជឿ​ថា​ជា ជា​ក្រុម​តន្ត្រី​របស់​ជន​ជាតិ Ktunaxa រាប់​ទាំង​ក្រុម​ Lower Kootenay Band, ក្រុម Aq’am និង​ក្រុម​សហគមន៍ First Nation ជា​ដើម។

កាល​ពី​សប្តាហ៍​មុន លោក Cadmus Delorme ប្រធាន Cowessess First Nation បាន​និយាយ​ថា ការ​ប្រើ​បច្ចេកវិទ្យារ៉ាដាឆ្លុះ​ក្រោម​ដីបាន​ចុះ​ប​ញ្ជី​៧៥១ ដែល​បង្ហាញ​ថា ហោច​ណាស់​សព​៦០០​ត្រូវ​បាន​​កប់​នៅ​សាលា​រៀន Marieval Indian Residential School ដែល​បើក​ពី​ឆ្នាំ​១៨៩៩​ដល់​១៩៩៧។ ផ្នូរ​ទាំង​នោះ​ត្រូវ​បាន​គេ​ជឿ​ថា​ផ្ទុក​សព​កុមារ និង​មនុស្ស​ធំ។

ពី​របី​សប្តាហ៍​មុន​នេះ អ្វី​ដែល​គេ​ជឿ​គឺសាក​សព​​សំណល់​​កុមារ​២១៥​ត្រូវ​បាន​រក​ឃើញ​នៅទី​តាំង​សាលា​រៀន​ Kamloops Indian Residential School ក្នុង​ខេត្ត British Columbia។

ចាប់​ពី​សតវត្ស​ទី​១៩​ដល់​ទសវត្សរ៍​ឆ្នាំ​១៩៧០ កុមារ​ជន​ជាតិ​ដើម​ភាគ​តិច​ជាង​១៥០​០០០​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ចូល​​រៀន​នៅ​សាលា​គ្រីស្ទសាសនាដែលឧបត្ថម្ភ​ដោយ​រដ្ឋ​ក្នុងកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បញ្ចូល​ពួក​គេ​ទៅ​ក្នុង​សង្គម​កាណាដា។ កុមារ​រាប់​ពាន់​នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ និង​មូល​ហេតុ​ផ្សេងៗ ក្នុង​នោះ​មាន​កុមារ​ច្រើន​ណាស់​អត់​បាន​ត្រឡប់​ទៅ​រក​គ្រួសារ​វិញ៕

ទីតាំង​សំគាល់​រក​ឃើញ

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម