Connect with us

ព័ត៌មានអន្ដរជាតិ

បារ៉ែន ត្រៀមបង្កើតមជ្ឈមណ្ឌលផលិត ចែកចាយវ៉ាក់សាំងរុស្ស៊ី Sputnik V នៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង

បានផុស

នៅ

អ្នកនាំពាក្យរបស់រដ្ឋាភិបាលបារ៉ែន បាននិយាយមុនពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស ទៅកាន់ប្រទេសរុស្ស៊ីថា ប្រទេសបារ៉ែនត្រៀមបង្កើតមជ្ឈមណ្ឌល ដើម្បីផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ Sputnik V របស់រុស្ស៊ី និងចែកចាយវ៉ាក់សាំងមួយនេះនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីគោលបំណងបង្កើតមជ្ឈមណ្ឌលផលិតវ៉ាក់សាំង រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និងសមភាគីបារ៉ែនគឺលោក Abdullatif bin Rashid Al Zayani ដែលនឹងជួបគ្នានៅថ្ងៃសុក្រនេះ ក៏នឹងពិភាក្សាអំពីស្ថានភាពនៅប្រទេសស៊ីរី និងឈូងសមុទ្រអារ៉ាប់ក៏ដូចជាជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ជាដើម ។

អ្នកនាំពាក្យរបស់រដ្ឋាភិបាលបាននិយាយថា “ប្រទេសបារ៉ែន និងរុស្ស៊ី បានសហការគ្នាលើវិស័យជាច្រើន ជាពិសេសវិស័យសុខាភិបាល ដើម្បីប្រឈមមុខនឹងជំងឺរាតត្បាតទូទាំងពិភពលោក” ។

លោកបន្តថា “ប្រទេសទាំងពីរក៏បានសហការគ្នាយ៉ាងជិតស្និទ្ធ លើយុទ្ធនាកការចាក់វ៉ាក់សាំងតាំងពីដំណាក់កាលដំបូងមកម្ល៉េះ” ។

ជាចុងក្រោយអ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថា “ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលទទួលបាននៅក្នុងខែមិថុនា ប្រទេសបារ៉ែន ទន្ទឹងរងចាំបង្កើតមជ្ឈមណ្ឌលសម្រាប់ការផលិត និងចែកចាយវ៉ាក់សាំង Sputnik V នៅតំបន់ឈូងសមុទ្រអារ៉ាប់ មជ្ឈិមបូព៌ា និងតំបន់អាហ្វ្រិកខាងជើង ជាដើម” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អារ៉ាប់រួម អះអាងថា វ៉ាក់សាំងរុស្ស៊ី Sputnik V បង្ហាញប្រសិទ្ធភាពការពារកូវីដ ៩៧.៨ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម