ស្លាប់កើនដល់ ៤៧នាក់ ក្នុងហេតុការណ៍ ធ្លាក់យន្តហោះយោធានៅ ហ្វីលីពីន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ស្លាប់កើនដល់ ៤៧នាក់ ក្នុងហេតុការណ៍ ធ្លាក់យន្តហោះយោធានៅ ហ្វីលីពីន

បានផុស

នៅ

យន្ដហោះយោធាមួយគ្រឿងបានធ្លាក់នៅភាគខាងត្បូងប្រទេសហ្វីលីពីន ដោយសម្លាប់មនុស្សចំនួន៤៧នាក់ ខណៈរាប់សិបនាក់ទៀតត្រូវបានទាញចេញទាំងនៅរស់ ពីបំណែកយន្តហោះដែលឆាបឆេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្តហោះ Lockheed C130 Hercules នេះ កំពុងដឹកមនុស្សជាង ៩០ នាក់ដែលភាគច្រើនជាកងទ័ព នៅពេលវាចុះខុសផ្លូវ លើកោះ Jolo។

ក្រសួងការពារជាតិបាននិយាយថា អ្នកស្លាប់ភាគច្រើនជាបុគ្គលិកយោធា ប៉ុន្តែជនស៊ីវិល ៣ នាក់នៅលើដី ក៏បាត់បង់ជីវិតផងដែរ។

យន្ដហោះបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅពេលធ្លាក់ ហើយបាញ់ផ្សែងខ្មៅខ្មួលខ្មាញ់ឡើងទៅលើមេឃ។

យោធាបាននិយាយថា មនុស្សរាប់សិបនាក់បានរងរបួសហើយប្រាំនាក់ទៀតកំពុងបាត់ខ្លួន។ មន្ទីរពេទ្យយោធាក្បែរនោះកំពុងព្យាបាលអ្នកនៅរស់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ Update៖ រកឃើញអ្នកស្លាប់ ១៧នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ហ្វីលីពីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាជិក​ព្រឹទ្ធសភា ​ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​រស់នៅក្នុង​បឹង​ទន្លេសាប​ឃុំ​ផាត​សណ្តាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

រថយន្ត​ព្រុស​២​គ្រឿង ពណ៌ដូចគ្នា​ ស្លាក​លេខ​ដូច​គ្នា ផ្អើល​សមត្ថកិច្ច​ឃាត់​យក​ទៅ​ប៉ុស្តិ៍​សួរនាំ

ព័ត៌មានជាតិ៥ ម៉ោង មុន

មាន​មូលហេតុ និង​អត្ថប្រយោជន៍​ចំនួន​៤ ដែល​នាំ​ឲ្យ​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ កំពូល​អាស៊ី​-​អឺរ៉ុប

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ​នឹង​សម្រេច​បិទ​ផ្សារ​ដើម​ក្រឡាញ់​ ដាក់​ជា​តំបន់​ក្រហម​បន្ទាប់​ពី​មានការ​ផ្ទុះ​នៅ​ជំងឺ​កូ​វីដ ១៩ ខ្លាំង​ធ្ងន់ធ្ងរ

ព័ត៌មានជាតិ៦ ម៉ោង មុន

តំណាង​កម្ពុជា​នៅ​ហ្សឺ​ណែវ ប្រាប់​គណៈប្រតិភូ​បារាំង និង​អាមេរិក​ថា ការតស៊ូ​មតិ ដើម្បី​សិទ្ធិមនុស្ស ចាំបាច់​ត្រូវតែ​ចាប់ផ្តើម​ពី​ប្រទេស​ខ្លួនឯង​ជាមុន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services