ព័ត៌មានអន្ដរជាតិ
មិនធម្មតា! បណ្ដាញ 5G របស់ ចិន មានអ្នកប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់
ប្រទេសចិនមានអ្នកប្រើប្រាស់បណ្តាញ 5G ច្រើនជាង ១៦០ លាននាក់នៅចុងឆ្នាំ ២០២០ ពោលស្មើនឹងប្រមាណ ៨៩ ភាគរយនៃអ្នកប្រើប្រាស់ប្រព័ន្ធ 5G នៅទូទាំងពិភពលោក ។ នេះបើតាមរបាយការណ៍ស្តីពីការអភិវឌ្ឍន៍អ៊ីនធឺណិតជាតិ ដែលត្រូវបានចេញផ្សាយនៅក្នុងសន្និសីទអ៊ីនធឺណិតចិនកាលពីថ្ងៃពុធ ។

ប្រទេសចិន បានបង្កើតបណ្តាញខ្សែកាបអុបទិកធំជាងគេបង្អស់លើពិភពលោក ដូចជា បណ្តាញ 4G និង 5G ហើយបានសាងសង់ស្ថានីយ៍មូលដ្ឋាន 5G ចំនួន ៥១៦,០០០ កន្លែង ដែលមានចំនួនរហូតដល់ទៅ ៩០ ភាគរយ នៃចំនួនសរុបលើពិភពលោក ។
យោងតាមគោលការណ៍ណែនាំថ្មីមួយ ដែលចេញដោយស្ថាប័នរដ្ឋចំនួន ១០ រួមមានក្រសួងឧស្សាហកម្ម និងព័ត៌មានបច្ចេកវិទ្យា បានឲ្យដឹងថា ប្រទេសចិនរំពឹងថា នឹងមានអ្នកប្រើប្រាស់បណ្ដាញ 5G ជាង ៥៦០ លាននាក់នៅឆ្នាំ ២០២៣ ហើយអត្រាឆ្លាតវ៉ៃនៃបណ្តាញ 5G នៅក្នុងអ្នកប្រើប្រាស់ម្នាក់ៗ គឺលើសពី ៤០ ភាគរយ ។

បច្ចុប្បន្ន ប្រទេសចិនកំពុងឈានមុខគេក្នុងវិស័យនេះ រាប់បញ្ចូលទាំងទិន្នន័យធំៗដូចជា បច្ចេកវិទ្យា AI និងបច្ចេកវិទ្យា IoT ជាដើម ។
ទន្ទឹមនោះ លោក He Guili អនុប្រធាន និងជាអគ្គលេខាធិការរងនៃសង្គមអ៊ីនធឺណិតរបស់ចិន បាននិយាយថា “ក្នុងឆ្នាំ ២០២០ ទំហំនៃឧស្សាហកម្មទិន្នន័យធំរបស់ប្រទេសចិន ឈានដល់ ៧១.៨៧ ពាន់លានយ័ន (ប្រហែល ១១.១១ ពាន់លានដុល្លារ) ជាមួយនឹងកំណើន ១៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ” ។

លោកបានបន្ថែមថា “ចំណែកទំហំនៃឧស្សាហកម្ម AI របស់ចិនមានចំនួន ៣០៣.១ ពាន់លានយ័នក្នុងឆ្នាំដដែល ជាមួយនឹងកំណើនប្រចាំឆ្នាំ ១៥ ភាគរយ ហើយឧស្សាហកម្ម IoT របស់ចិនមានលើសពី ១.៧ ពាន់ពាន់លានយ័ន” ។
លោកបានសង្កត់ធ្ងន់ថា បន្ទាប់មកទៀត ប្រទេសចិននឹងពង្រឹងការគាំទ្រ និងការវិនិយោគលើបច្ចេកវិទ្យាស្នូលដូចជា បណ្ដាញ 5G ទិន្នន័យធំៗ មូលដ្ឋាន Software និងបច្ចេកវិទ្យា AI ដើម្បីជំរុញការធ្វើឲ្យប្រសើរឡើងនៃមូលដ្ឋានឧស្សាហកម្ម និងការធ្វើទំនើបកម្មនៃខ្សែសង្វាក់ឧស្សាហកម្ម ក៏ដូចជាពង្រឹងមូលដ្ឋានបន្ថែមទៀតសម្រាប់ការអភិវឌ្ឍឧស្សាហកម្មមួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


