Connect with us

ព័ត៌មានអន្ដរជាតិ

ទោះ​កូវីដ​ផ្ទុះខ្លាំង ក៏​ពល​រដ្ឋឥណ្ឌូនេស៊ី​រាប់លាន​នាក់​នៅតែ​ប្រារព្ធ​ពិធី Eid al-Adha

បានផុស

នៅ

ប្រជា​ជន​ឥណ្ឌូនេស៊ី​រាប់​លាន​នាក់​នៅ​ថ្ងៃ​អង្គារ៍​​ម្សិល​មិញ​នេះ​បាន​ប្រារព្ធពិធី Eid al-Adha ដែល​ជា​ពិធី​សាសនា​ឥស្លាម​ដ៏​សំខាន់​មួយ ខណៈ​លោក​ប្រធានាធិបតី Joko Widodo បាន​សន្យា​បន្ត​រឹង​បន្តឹង​​បំរាម​​រហូត​ដល់ករណី​​ឆ្លង​ធ្លាក់​ចុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​ឆ្លង​កូវីដ-១៩​នៅ​ឥណ្ឌូនេស៊ី​ថ្មី​ៗ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ឆ្លង​ខ្ពស់​បំផុត​ក្នុង​ពិភព​លោក​ដោយ​សារ​ការ​រាលដាល​វីរុស​បំប្លែង​ខ្លួន Delta បើ​ទោះ​ជា​វិធា​នការ​រឹតត្បិត​​ដ៏​តឹង​រឹង​​ត្រូវ​បាន​ដាក់​កាល​ពី​ដើម​ខែ​នេះ​ក៏​ដោយ។

លោក Jokowi ដែល​ជា​ប្រធានាធិបតី​ដ៏​ល្បី​ល្បាញបាន​ផ្តល់​ដំបូន្មាន​ឲ្យ​ពលរដ្ឋ​ឥណ្ឌូនេស៊ី​ប្រារព្ធ​ពិធី​បុណ្យ​សាសនា Eid al-Adha នៅ​តាម​ផ្ទះ ដោយ​គោរព​គោលការណ៍​ទប់​ស្កាត់​កូវីដ-១៩។ ប៉ូលិស និង​អាជ្ញាធរ​ដឹក​ជញ្ជូន​​​បាន​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ដើម្បី​​រារាំង​​ ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ដែល​គោរព​សាសនា​មូល្លីម​ធំ​បំផុត​ក្នុង​លោក។

ក្នុងសេចក្តី​ប្រកាស​មុន​ថ្ងៃ​ឈប់​សម្រាក​នៃ​ពិធី​បុណ្យ លោក Jokowi បាន​និយាយ​ថា បំរាម​​រឹត​បន្តឹង​នឹង​ត្រូវ​បាន​លើក​នៅ​ពេល​​​ករណី​ឆ្លង​ធ្លាក់​ចុះ ដោយ​កត់​សំគាល់​ពី​វីរុស​ថ្មី​មាន​ន័យ​ថា កូវីដ-១៩​មិន​ទាន់​ធូរ​ស្បើយ​ទេ។

លោក​មាន​ប្រសាសន៍​ថា ៖«សាក​ស្រមៃ​មើល ប្រសិន​បើ​ការ​រឹត​បន្តឹង​នេះ​ត្រូវ​បាន​បន្ធូរ​បន្ថយ អីចឹង​ករណី​ឆ្លង​នឹង​កើន​ឡើង​ទៀត ហើយ​មន្ទីរ​ពេទ្យ​មិន​អាច​ទ្រាំ​ទ្រ​បាន​ទេ។ ប្រការ​នេះ​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​ដួល​រលំ»។

ប្រព័ន្ធ​សុខាភិបាល​នៅ​កន្លែង​មួយ​ចំនួនត្រូវ​បាន​បង្កើន​បន្ថែម​ដោយ​សារ​អ្នក​ជំងឺ​កូវីដ-១៩​លើស​ឡប់ ហើយកាល​ពី​ថ្ងៃ​ចន្ទ​មាន​ករណី​ស្លាប់​ថ្មី​ជាប់​កំណត់​ត្រា​ដល់​១៣៣៨​នាក់។

នៅ​ថ្ងៃ​អង្គារ៍​ម្សិល​មិញ​នេះជា​ថ្ងៃ​ចុងក្រោយ​នៃបំរាម​នៅ​ Java និង Bali  ព្រម​ទាំង​​កន្លែង​មួយ​ចំនួន​ទៀត​ទូទាំង​ប្រជុំ​កោះ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​គេ​រំពឹង​ថា នឹង​ប្រកាស​​បន្ត​បំរាម​ទៀត។

រដ្ឋាភិបាល​និយាយ​ថា ខ្លួន​ចង់​ឲ្យ​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ធ្លាក់​ចុះ​មក​ត្រឹម​១​ម៉ឺន​នាក់។ ខណៈ​ចំនួន​ឆ្លង​ថ្មី​កាល​ពី​ថ្ងៃ​ចន្ទ ៣៤ ២៥៧​នាក់​គឺ​ជា​ចំនួន​ទាប​បំផុត​គិត​​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា​មក ​អត្រា​ឆ្លង​វីជ្ជមាន​នៅ​តែ​បន្ត​ខ្ពស់​ដល់​២៦.៩​%​ភាគ ហើយ​ករណី​ឆ្លង​បាន​​ឡើងខ្ពស់​បំផុត​ដល់​​៥ម៉ឺន​នាក់​កាល​ពី​សប្តាហ៍​មុន​ដែល​ជា​ពេល​អត្រា​​ធ្វើ​តេស្ត​ក៏​ខ្ពស់។

ពិធី​​សាសនាមូស្លីម Eid al-Adha ជា​ពិធី​សម្លាប់​សត្វ​ដូច​ជាគោ និង​ពពែ​​ដើម្បី​យក​សាច់​ចែក​ជូន​ដល់​ក្រុម​គ្រួសារ និងជន​ក្រី​ក្រ។

វិហារ​ជា​ច្រើន​គ្រោង​ចែក​សាច់​ទៅ​ពលរដ្ឋ​ក្រី​ក្រ​​​ដល់​ផ្ទះ​ផ្ទាល់​ដើម្បី​ការពារកុំ​ឲ្យ​ជួប​ជុំ​គ្នា​ជា​ច្រើន ប៉ុន្តែ​វិហារ​ជា​ច្រើន​​ត្រូវ​បាន​គេ​រាយការណ៍ថា មិន​ខ្វល់​រឿង​បំរាម ហើយ​នាំ​គ្នា​ជួប​ជុំ​នៅ​វិហារ​ដើម្បី​​ធ្វើ​​ពិធីអធិស្ឋាន​ដដែល៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម