ព័ត៌មានអន្ដរជាតិ
ចិន ជំរុញឲ្យសហរដ្ឋអាមេរិក ផ្លាស់ប្តូរគោលនយោបាយដ៏គ្រោះថ្នាក់ របស់ខ្លួន
ប្រទេសចិន បានជំរុញឲ្យសហរដ្ឋអាមេរិក ផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ចំពោះទីក្រុងប៉េកាំង ដោយបានស្តីបន្ទោសទីក្រុងវ៉ាស៊ីនតោន សម្រាប់ទំនាក់ទំនងទ្វេភាគី ដែលកំពុងមានភាពតានតឹង។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Xie Feng និងអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman បានជួបពិភាក្សាគ្នាកាលពីថ្ងៃចន្ទ នៅទីក្រុង Tianjin ក្បែរទីក្រុងប៉េកាំង។
យោងតាមក្រសួងការបរទេសចិន លោក Xie បាននិយាយថា បច្ចុប្បន្ន ទំនាក់ទំនងប្រទេសទាំងពីរ កំពុងស្ថិតក្នុងភាពជាប់គាំង ហើយប្រឈមនឹងការលំបាកយ៉ាងខ្លាំង។ លោកក៏បាននិយាយផងដែរថា រឿងធំបំផុត គឺដោយសារតែជនជាតិអាមេរិកមួយចំនួន យល់ឃើញថា ប្រ ទេសចិនគឺជាសត្រូវ។ លោកបានបន្ថែមទៀតថា ប្រទេសរបស់លោក បានទទូចឲ្យ សហរដ្ឋអាមេរិកផ្លាស់ប្តូរ ផ្នត់គំនិតដែលមានការភាន់ច្រឡំនិងគោលនយោបាយដ៏គ្រោះថ្នាក់។

ទោះបីជាយ៉ាងណាក៏ដោយ ការឆ្លើយតបរបស់អាមេរិក នៅមិនទាន់ត្រូវបានគេដឹង នៅឡើយទេ។ កាលពីយប់ថ្ងៃអាទិត្យ លោកស្រី Sherman បានបង្ហោះ Twitter ថា រដ្ឋបាលអាមេរិកកំពុងជំរុញឲ្យមានការប្រព្រឹត្តស្មើភាព សម្រាប់ក្រុមហ៊ុនអាមេរិកនៅប្រទេសចិន។ លោកស្រី ត្រូវបានគេជឿថា ប្រកាន់ជំហរតឹងរ៉ឹងលើបញ្ហានានាដូចជាសមុទ្រចិនខាងត្បូងនិងសិទ្ធិមនុស្សជាដើម។
គួរបញ្ជាក់ថា លោកស្រី Sherman គឺជាមន្រ្តីជាន់ខ្ពស់ដំបូងគេបង្អស់ ដែលធ្វើទស្សនកិច្ចនៅប្រទេសចិន ចាប់តាំងពីលោកប្រធានាធិបតី Joe Biden ចូលកាន់តំណែង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ ចិន ព្រមានអាមេរិក “កុំលេងជាមួយភ្លើង” ហើយឈប់បង្ករឿងនៅ តៃវ៉ាន់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


