ព័ត៌មានអន្ដរជាតិ
អាមេរិកបដិសេធគម្រោងបោះឆ្នោតមីយ៉ាន់ម៉ា ជំរុញឲ្យអាស៊ានដាក់សម្ពាធ
សហរដ្ឋអាមេរិកនៅថ្ងៃចន្ទ ទី២ ខែសីហា បាននិយាយថា យោធាមីយ៉ាន់ម៉ាបានកំពុងលេងជាមួយពេលវេលាដែលកំណត់ការបោះឆ្នោតពីរឆ្នាំខាងមុខ ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ត្រៀមជំរុញអាស៊ានតែងតាំងបេសកជនពិសេសម្នាក់។
លោក Blinken នឹងធ្វើដំណើរទស្សនកិច្ចមួយសប្តាហ៍ដើម្បីជួបរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ីអាគ្នេយ៍ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក ចូ បៃដិន បង្កើនការទំនាក់ទំនងក្នុងតំបន់ជួរមុខមួយជាមួយប្រទេសចិន។

មុនជំនួបជាមួយបណ្តាប្រទេសអាស៊ាន លោកឧត្តមសេនីយ៍ Min Aung Hlaing បានតាំងខ្លួនឯងជានាយករដ្ឋមន្ត្រី និងបានសន្យារៀបចំការបោះឆ្នោតនៅខែសីហា ឆ្នាំ២០២៣ ដែលជាការផ្តល់ពេលវេលាឲ្យខ្លួនបានដឹកនាំកាន់តែយូរ ក្រោយពេលទម្លាក់មេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី តាមរយៈរដ្ឋប្រហារកាលពីខែកុម្ភៈ។
មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយថា សេចក្តីប្រកកាសគឺជាការអំពាវនាវដល់មេដឹកនាំអាស៊ានឲ្យខិតខំប្រឹងប្រែងបន្ថែមទៀត ពីព្រោះនេះច្បាស់ណាស់ថា យោធាមីយ៉ាន់ម៉ាទើបតែជាប់គាំទ្រមួយរយៈពេល ហើយចង់បន្តប្រតិទិនបានយូរទៀតដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
«គ្រប់ហេតុផលទាំងអស់ ហេតុអ្វីអាស៊ានត្រូវពាក់ព័ន្ធនឹងបញ្ហានេះ ហើយចូលរួម និងគោរពតាមគោលការណ៍៥ចំណុចដែលបានព្រមព្រៀងគ្នា ក្នុងនោះ មីយ៉ាន់ម៉ាក៏បានចុះហត្ថលេខាដែរ»។
មេដឹកនាំយោធាមីយ៉ាន់ម៉ាលោកឧត្តមសេនីយ៍ Min Aung Hlaing បានចូលរួមក្នុងកិច្ចប្រជុំមួយជាមួយមេដឹកនាំអាស៊ានជុំវិញវិបត្តិនៅប្រទេសខ្លួនកាលពីខែមេសាដែលបានឯកភាពគ្នាលើគោលការណ៍៥ចំណុច និងត្រូវតែងតាំងបេសកជនពិសេសម្នាក់ដើម្បីដោះស្រាយ។
ប៉ុន្តែមេដឹកនាំយោធាមីយ៉ាន់ម៉ាក្រោយមកមិនបានអនុវត្តតាមគោលការណ៍ទាំងនោះទេ ហើយបេសកជនពិសេសក៏មិនទាន់ត្រូវបានតែងតាំងជាផ្លូវការដែរ។ មនុស្សជាង៩០០នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល៦ខែនេះ។
អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris គ្រោងធ្វើដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម និងសិង្ហបុរីក្នុងខែនេះ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោក Retno Marsudi រំពឹងជួបលោក Blinken ផ្ទាល់នៅសប្តាហ៍នេះ ហើយអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Wendy Sherman គ្រោងធ្វើទស្សនកិច្ចមុននៅឥណ្ឌូណេស៊ី ថៃ និងកម្ពុជា។
កាលពីម្សិលមិញនេះដែរ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានជំរុញឲ្យប្រទេសមីយ៉ាន់ម៉ាយល់ព្រមលើការតែងតាំងបេសកជនពិសេសរបស់ងាស៊ានដើម្បីដោះស្រាយនៅមីយ៉ាន់ម៉ា និងបាននិយាយថា វិវត្តតិចតួចណាស់ត្រូវបានធ្វើចាប់តាំងពីបានជួបប្រជុំកាលពីខែមេសាក៏ដោយ៕
ប្រែសម្រួល៖ វីរបុត្រ៉
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


