ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ខ្លាំងនៅ ស៊ីឈួន បង្ខំឲ្យជម្លៀសមនុស្សជាង ៨ម៉ឺននាក់
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃចន្ទទី៩ ខែសីហានេះថា មនុស្សជាង ៨ម៉ឺននាក់ ត្រូវបានជម្លៀស ដោយសារតែភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់នៅខេត្តស៊ីឈួន ភាគនិរតីប្រទេសចិន។
កម្ពស់ទឹកនៅតាមដងទន្លេធំៗក្នុងខេត្តនេះ បានឡើងលើសពីកម្រិតប្រកាសអាសន្នទៅហើយ បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើន គិតចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ។ អត្រាទឹកនៅអាងស្តុកមួយក្នុងទីក្រុង Dazhou ក៏បានឡើងលើសដែនកំណត់ ២.២ម៉ែត្រ ផងដែរ។
សារព័ត៌មាន China News Service បានរាយការណ៍ថា ឥឡូវនេះ មនុស្សជាង ៤៤០,០០០ នាក់ បានរងផលប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងទីក្រុងចំនួន ៦ នៅទូទាំងខេត្ត ស៊ីឈួន។
ចំណែកទូរទស្សន៍រដ្ឋ CCTV បានផ្សាយកាលពីថ្ងៃសៅរ៍ថា ភ្លៀងធ្លាក់យ៉ាងខ្លាំង បានបណ្តាលឲ្យខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ចំនួន ២៥០ លានយ័ន (៣៨.៥៧ លានដុល្លារ) នៅក្នុងខេត្តស៊ីឈួន ដោយផ្ទះចំនួន ៤៥ ខ្នងត្រូវបានបំផ្លាញនិង ១១៨ ខ្នងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ប្រទេសចិន តែងតែរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងនៅរដូវក្តៅ ប៉ុន្តែក្រុមអ្នកជំនាញបានព្រមានថា ឥឡូវនេះ ចិនត្រូវតែធ្វើឲ្យប្រសើរឡើងនូវភាពធន់នៃទីក្រុងរបស់ខ្លួន ស្របពេលដែលអាកាសធាតុកាន់តែអាក្រក់ឡើងៗ។
មន្រ្តីផ្នែកអាកាសធាតុរបស់ប្រទេសចិន បានប្រាប់អ្នកយកព័ត៌មានកាលពីសប្តាហ៍មុនថា ការកើនឡើងនៃសីតុណ្ហភាព បានបង្កើនលទ្ធភាពនៃការធ្លាក់ភ្លៀងខ្លាំងនៅទូទាំងពិភពលោក ហើយផលប៉ះពាល់នៅក្នុងប្រទេសចិន ទំនងជាកាន់តែអាក្រក់ទៅ ៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ព្យុះទីហ្វុង Lupit បង្ខំឲ្យ ចិន ជម្លៀសប្រជាជនជិត ៦ ម៉ឺននាក់ចេញពីខេត្តជាប់មាត់សមុទ្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ