ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួន Iota ដែលល្បីមានសមត្ថភាពគេចផុតពីភាពស៊ាំ រកឃើញឆ្លងលឿងជាងប្រភេទផ្សេងទៀតពី ១៥ ទៅ ២៥ ភាគរយ
យោងតាមការបោះពុម្ពផ្សាយនៅលើគេហទំព័រ medRxiv បានឲ្យដឹងថា វីរុសបំប្លែងខ្លួន Iota ដែលគេស្គាល់ថាជា B.1.526 ត្រូវបានរកឃើញដំបូងនៅទីក្រុងញូវយ៉ក ក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ មានអត្រាចម្លងលឿនជាង ១៥ ទៅ ២៥ ភាគរយ បើប្រៀបធៀបទៅនឹងវីរុសបំប្លែងខ្លួនដទៃទៀត ។
ការសិក្សាស្រាវជ្រាវដែលត្រូវបានធ្វើឡើង ដោយនាយកដ្ឋានសុខាភិបាលទីក្រុងញូវយ៉ក និងសាលាសុខភាពសាធារណៈ Mailman របស់សាកលវិទ្យាល័យ Columbia ក៏បានឲ្យដឹងដែរថា វីរុសបំប្លែងខ្លួន Iota នេះ អាចគេចផុតពីប្រព័ន្ធភាពស៊ាំ និងបង្កើនហានិភ័យការស្លាប់ខ្ពស់ពីការឆ្លងចំនួន ៦២ ភាគរយ ទៅ ៨២ ភាគរយ ក្នុងចំណោមមនុស្សចាស់ ។
ទន្ទឹមនោះ ការសិក្សានេះបង្ហាញថា វីរុសបំប្លែងខ្លួន Iota បង្កើនអត្រាស្លាប់ពី ៤៦ ភាគរយ ៦២ ភាគរយ និង ៨២ ភាគរយ ចំពោះមនុស្សចាស់ដែលមានអាយុពី ៤៥ ទៅ ៦៤ ឆ្នាំ, ៦៥ ទៅ ៧៤ ឆ្នាំ និងលើសពី ៧៥ ឆ្នាំ ។
អ្នកស្រាវជ្រាវបានសង្កត់ធ្ងន់ថា វីរុសបំប្លែងខ្លួនដូចជាប្រភេទ Iota អាចរាលដាលក្នុងចំណោមប្រជាជនជាច្រើនសប្តាហ៍ មុនពេលរកឃើញសញ្ញារបស់វា ។ លើសពីនេះទៀត វីរុសបំប្លែងខ្លួន Iota មានសមត្ថភាពគេចផុតពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ក៏ដូចជាមានភាពធន់នឹងអង់ទីគ័រដែលបង្កឡើងដោយវ៉ាក់សាំង ។
គួរបញ្ជាក់ថា វីរុសបំប្លែងខ្លួន Iota ត្រូវបានគេរកឃើញនៅក្នុងរដ្ឋទាំង ៥២ នៅសហរដ្ឋអាមេរិក ក៏ដូចជានៅក្នុងប្រទេសចំនួន ២៧ នៅទូទាំងពិភពលោក និងត្រូវបានអង្គការសុខភាពពិភពលោក (WHO) ចាត់ថ្នាក់ជា “វីរុសបំប្លែងខ្លួនគួរឲ្យចាប់អារម្មណ៍” រួមជាមួយនឹងវីរុសបំប្លែងចំនួន ៣ ទៀតដូចជា Lambda និង Kappa ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ