ព័ត៌មានអន្ដរជាតិ
អាមេរិកព្រមានថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានអាចធ្លាក់ទៅដៃតាលីបង់ត្រឹម៩០ថ្ងៃ
មន្ត្រីរបស់សហរដ្ឋអាមេរិកបានព្រមានថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានអាចធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកតាលីបង់ក្នុងរយៈពេល៩០ថ្ងៃខាងមុខស្របពេលទីក្រុងកាប៉ុលស្ថិតនៅឯកោជិតមួយខែហើយ ខណៈក្រុមតាលីបង់បានវាយលុកយកពន្ធនាគារកណ្តាលនៅ Kandahar ជាទីក្រុងធំលំដាប់ទី២របស់ប្រទេសដើម្បីដោះលែងអ្នកទោសជិត១០០០នាក់។
បរាជ័យនៅទីក្រុង Kandahar ដែលពេលខ្លះហៅថា រដ្ឋធានីខាងត្បូង បានក្លាយជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បន្ទាប់ពីមួយសប្តាហ៍ដែលពួកតាលីបង់បានវាយលុកទីក្រុងនានាតាមបណ្តាខេត្តស្ទើរទាំងប្រទេសដោយការវាយប្រហារយ៉ាងឆាប់រហ័ស។

បរាជ័យចុងក្រោយសម្រាប់កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានកើតឡើង ស្របពេលដែលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ជំរុញឲ្យមេដឹកនាំអាហ្វហ្គានីស្ថានតស៊ូប្រយុទ្ធដើម្បីប្រទេសជាតិរបស់ពួកគេ បន្ទាប់ពីពួកតាលីបង់បានឈ្លានពានចូលកាន់កាប់យ៉ាងលឿន។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki បាននិយាយកាលពីថ្ងៃពុធថា ៖«ពួកគេមានអ្វីដែលពួកគេត្រូវការ។ អ្វីដែលពួកគេត្រូវការកំណត់គឺថាតើពួកគេមានឆន្ទៈនយោបាយដើម្បីវ៉ៃបក ហើយថាតើពួកគេមានសមត្ថភាពដើម្បីរួបរួមក្នុងនាមជាមេដឹកនាំដើម្បីប្រយុទ្ធប្រឆាំង»។
អ្នកស្រីបន្ថែមថា ៖«យើងនឹងបន្តផ្តល់ការគាំទ្រតាមអាកាសយ៉ាងជិតស្និទ្ធ។ យើងនឹងបន្តផ្គត់ផ្គងដល់កម្លាំងរបស់ពួកគេដោយអាហារ និងសម្ភារៈ ហើយចំណាយលើប្រាក់ខែរបស់ពួកគេទាំងអស់»។
ពេលសួរថាតើការគាំទ្រផ្លួវអាកាសរបស់អាមេរិកសម្រាប់កងកម្លាំងអាហ្វហ្គានីស្ថានអាចនឹងបញ្ចប់ត្រឹមថ្ងៃទី៣១ ខែសីហានេះ ដែលជាពេលបញ្ចប់សង្គ្រាមផ្លូវការរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន អ្នកស្រីបានឆ្លើយតបថា ៖«ខ្ញុំមិនទានមានព័ត៌មានថ្មីជុំវិញរឿងនេះទេ»។ ប៉ុន្តែអ្នកស្រីបានកត់សំគាល់ថា ៖«វាជាសំនួរដ៏ល្អមួយ»។

ស្ថានទូតបរទេសនានានៅទីក្រុងកាប៉ុល រាប់ទាំងស្ថានទូតសហរដ្ឋអាមេរិកផងបានកំពុងបង្កើនផែនការជម្លៀសក្នុងស្ថានការណ៍ដែលកាន់តែធ្ងន់ធ្ងរ។ ការទទួលបានជ័យជម្នះរបស់ពួកតាលីបង់នៅលើសមរភូមិប្រយុទ្ធបានកាន់កាប់រដ្ឋធានីភាគខាងលិចប្រទេសដែលគ្រប់គ្រងដោយរដ្ឋាភិបាលអាហ្វហ្គានីស្ថានយូរមកហើយ។
កាលពីថ្ងៃពុធម្សិលមិញ ប្រទេសឥណ្ឌាបានប្រកាសថា ខ្លួនកំពុងជម្លៀសបុគ្គលិកស្ថានកុងស៊ុលចេញពីទីក្រុងភាគខាងជើង Mazar-i-Sharif ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងសេសសល់ពីការគ្រប់គ្រងរបស់តាលីបង់នាពេលនេះ។

ការបញ្ជាក់ពីការបាត់បង់ពន្ធនាគារ មន្ត្រីម្នាក់នៅទីក្រុង Kandahar បាននិយាយថា ៖«ពួកតាលីបង់បានទម្លាយចូលទៅពន្ធនាគារនៅ Kandahar ពេលល្ងាច ពួកគេឥឡូវនេះគ្រប់គ្រងហើយ។ ពួកគេបានចាប់ផ្តើមវាយប្រហារលើពន្ធនាគារយប់មិញ»។
«មានកន្លែងតិចតូចនៅទីក្រុង Kandahar ដែលស្ថិតក្រោមការគ្រប់គ្រងរដ្ឋាភិបាល តែតាលីបង់គ្រប់គ្រង Ahmad Wali Khan Square។ ខ្ញុំមិនដឹងច្បាស់ទេថាតើអ្នកទោសប៉ុន្មានត្រូវបានដោះលែង តែមានច្រើននាក់»។
អ្នកនាំពាក្យតាលីបង់ម្នាក់បាននិយាយថា កំឡុងពេលការវ៉ៃប្រហារលើពន្ធនាគារ កម្លាំងសន្តិសុខអាហ្វហ្គានីស្ថានចុះចាញ់។ «ពន្ធធនាគារកណ្តាលទីក្រុង Kandahar ស្ថិតក្រោមការគ្រងនៅរសៀលនេះ បន្ទាប់ពីប្រើពេលវ៉ៃកាន់កាប់យ៉ាងយូរ។ អ្នកទោសរាប់រយនាក់ត្រូវបានដោះលែង។ កម្លាំងសន្តិសុខនៅពន្ធនាគារបានចុះចាញ់ និងប្រគល់អាវុធទាំងអស់»៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


