ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ ចំពោះស្ត្រីឆ្លងកូវីដក្នុងអំឡុងពេលមានផ្ទៃពោះ អាចប្រឈមនឹងកើតកូនមិនគ្រប់ខែឬឈានដល់ស្លាប់
យោងតាមការសិក្សាមួយដែលចេញផ្សាយដោយសារព័ត៌មាន JAMA Network Open បានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះប្រហែលជា ៤០ ភាគរយ ហើយមានជំងឺកូវីដក្នុងខ្លួន ទំនងជាសម្រាលកូនមិនគ្របខែ ឬបើធ្ងន់នឹងឈានដល់ចូល ICU ។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ពួកគេក៏បានរកឃើញថា កូវីដបង្កហានិភ័យខ្ពស់ជាង ៥ ដង ចំពោះការព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់ អំឡុងពេលសម្រាលកូន និងមានហានិភ័យខ្ពស់ជាងការស្លាប់ប្រហែល ១៥ ដង ខណៈពេលដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
វេជ្ជបណ្ឌិត Ninh T. Nguyen ប្រធាននាយកដ្ឋានវះកាត់នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បានប្រាប់សារព័ត៌មាន UPI ថា ” សម្រាប់ម្តាយដែលកំពុងពពោះ វាមានសារៈសំខាន់ណាស់ក្នុងការចាត់វិធានការដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ ។ ការឆ្លងមេរោគនៅពេលសម្រាលកូន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យខ្ពស់នៃការចូលបន្ទប់ ICU ការសម្រាលកូនមិនគ្រប់ខែ និងសូម្បីតែការស្លាប់ ” ។
សូម្បីតែការសិក្សាមួយដែលត្រូវបានបោះពុម្ពផ្សាយក្នុងខែ មេសា ដោយសារព័ត៌មាន JAMA Pediatrics បានរកឃើញថា ស្ត្រីមានផ្ទៃពោះដែលមានជំងឺនេះ មានហានិភ័យកើនឡើងនៃផលវិបាកដូចជា ជំងឺលើសឈាម ជំងឺក្រឡាភ្លើង និងសម្រាលកូនមិនគ្រប់ខែ បើប្រៀបធៀបទៅនឹងអ្នកដែលមិនឆ្លង។
ចំពោះការសិក្សានេះលោក Nguyen និងសហការីបានពិនិត្យទិន្នន័យសុខភាពស្ត្រីមានផ្ទៃពោះជិត ៨៧ ម៉ឺននាក់ ដែលសម្រាលកូននៅមន្ទីរពេទ្យទូទាំងប្រទេស ចន្លោះថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២០ និងថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំនេះ។

អ្នកស្រាវជ្រាវបាននិយាយថា ជិត ១៩,០០០ នាក់ ឬជាង ២ភាគរយ បានធ្វើតេស្តវិជ្ជមានមុនពេលសម្រាលកូន។ មានតែស្ត្រីជាង ១៦ ភាគរយប៉ុណ្ណោះ ដែលបានសម្រាលកូនមិនគ្រប់ខែ បើប្រៀបធៀបទៅនឹងអ្នកដែលមិនឆ្លងមេរោគតិចជាង ១២ ភាគរយ។ ប្រហែល ៥ភាគរយ នៃស្ត្រីមានផ្ទៃពោះដែលមានកូវីដ ត្រូវចូលបន្ទប់ ICU កំឡុងពេលសម្រាលកូន ខណៈដែលមានតែ ១ភាគរយ នៃអ្នកដែលមិនមានជំងឺ ត្រូវការការថែទាំកម្រិតនេះ។ ចំណែក ២ភាគរយនៃស្ត្រីមានផ្ទៃពោះដែលឆ្លង ត្រូវការការដកដង្ហើម ឬខ្យល់ចេញចូលតាមមេកានិច ដើម្បីរក្សាដង្ហើម បើប្រៀបធៀបនឹង ០,១ភាគរយនៃអ្នកមិនឆ្លង។
លើសពីនេះទៀត ម្ដាយដែលមានកូវីដ ចំនួន ២៤ នាក់ឬ ០,១ភាគរយ បានលាប់នៅក្នុងមន្ទីរពេទ្យ ដោយបង្កើនអត្រាមរណភាពប្រហែល ១០ ដង ខ្ពស់ជាងស្ត្រីដែលគ្មានមេរោគ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


