Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វីជោគជ័យរបស់​តាលីបង់ជាការធ្វើតេស្តឥណ្ឌា និងសន្តិភាពអាស៊ីខាងត្បូង?

បានផុស

នៅ

តាលីបង់បានកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានយ៉ាងឆាប់រហ័សដែលបានធ្វើឲ្យអ្នកជំនាញសន្តិសុខ និងការទូតទូទាំងពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលក្រុងកាប៊ុលដួលរលំ ប្រទេសជាតិច្រើនប្រញាប់ជម្លៀសពលរដ្ឋ និងអ្នកការទូតរបស់ខ្លួនដោយបន្សល់ទុកការងារ និងការវិនិយោគជាច្រើន។

ដំណើររបស់តាលីបង់ទំនងជាជំរុញឲ្យមានការផ្លាស់ប្តូរគួរឲ្យកត់សំគាល់នៅភូមិសាស្ត្រអាស៊ីខាងត្បូង និងអាចជាការសាកល្បងជាពិសេសនៅប្រទេសឥណ្ឌា ដែលមាន​ប្រវត្តិសាស្ត្រតានតឹង និងជម្លោះព្រំដែនជាមួយប្រទេសប៉ាគីស្ថាន និងចិន ដែលប្រទេសទាំងពីរនេះដើរតួនាទីយ៉ាង​សំខាន់​សម្រាប់អនាគតរបស់អាហ្វហ្គានីស្ថាន។

អតីត​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ពិភាក្សា​ជា​មួយ​មេ​ដឹក​នាំ​តាលីបង់​ដើម្បី​ផ្ទេរ​អំណាច
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ាគីស្ថានមានព្រំដែនដ៏ធំជាមួយអាហ្វហ្គានីស្ថាន និងយូរមកហើយដើរតួនាទីក្នុងកិច្ចការរបស់ប្រទេសជិតខាងភាគជើងរបស់ខ្លួន។ ឥឡូវនេះ ចិនកំពុងបង្ហាញ​ចេតនា​ក្នុងតួនាទីកាន់តែធំនៅអាហ្វហ្គានីស្ថាន។ កិច្ចប្រជុំរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi​ ជាមួយ​មេដឹក​នាំ​ជាន់ខ្ពស់តាលីបង់កាលពីខែមុនបង្ហាញថា រដ្ឋាភិបាលក្រុងប៉េកាំងមិនចង់នៅស្ងៀម​ទៀតទេ។

លោក Gautam Mukhopadhaya ​អតីតឯក​អគ្គរដ្ឋទូតឥណ្ឌាប្រចាំ​អាហ្វហ្គានីស្ថាន និងស៊ីរីបាននិយាយថា ការរៀបចំផែនការភូមិសាស្ត្រនយោបាយនេះ អ្វីៗអាច​ក្រឡាប់ចក្រ។

អាហ្វហ្គានីស្ថានជាសម្ព័ន្ធមិត្តធូររលុងមួយរវាងរដ្ឋាភិបាលប្រជាធិបតេយ្យនៅរដ្ឋធានីកាប៊ុល លោកខាងកិច និងប្រទេសប្រជាធិបតេយ្យដូចជា ឥណ្ឌាជាដើម។ ប៉ុន្តែពិភពលោកទំនងជាមើលឃើញប៉ាគីស្ថាន រុស្ស៊ី អ៉ីរ៉ង់ និងចិន នឹងរួមគ្នាដើរតួនាទី​សំខាន់​នៅក្នុងជំពូកថ្មីនៃហ្គេមដ៏អស្ចារ្យ។

លោក Gautam Mukhopadhaya

មនុស្សមួយចំនួននៅឥណ្ឌាឃើញថា នេះជាការបាត់បង់សម្រាប់រដ្ឋាភិបាលក្រុងដេលី ប៉ុន្តែ​​ជាជោគជ័យដ៏ធំសម្រាប់ប៉ាគីស្ថាន។ ប៉ុន្តែអតីតអ្នកការទូតឥណ្ឌាលោក Jitendra Nath Misra មានប្រសាសន៍ថា នោះជាគំនិតសាមញ្ញពេក ពីព្រោះតាលីបង់ដែលដឹកនាំដោយ Pahstun មិន​ធ្លាប់​ទទួលស្គាល់ព្រំដែនរវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ទេ ដែលកន្លែងនេះបង្កើតភាពមិនស្រុះស្រួលសម្រាប់​ក្រុង​ឥស្លាម៉ាបាដ។

លោកថា ៖«ប៉ាគីស្ថានចង់ឲ្យតាលីបង់ទទួលស្គាល់ព្រំដែន ហើយកត្តានេះនឹងជាក្លាយជាចំណុចអាទិភាពមួយ»។

លោក Michael Kugelman អនុប្រធានមជ្ឈមណ្ឌល Wilson Center នៅក្រុង​វ៉ាស៊ីនតោនបាននិយាយថា ប៉ុន្តែវាក៏ជាការពិតដែរដែលការគ្រប់គ្រងរបស់តាលីបង់នៅអាហ្វហ្គានីស្ថានផ្តល់​ជា​យុទ្ធសាស្ត្រស៊ីជម្រៅរបស់ប៉ាគីស្ថានប្រឆាំងនឹងឥណ្ឌា។ ក្រុង​ឥស្លាម៉ាបាដទទួលបាននូវអ្វីដែលខ្លួនតែងតែចង់បាន ដែលរដ្ឋាភិបាលនៅអាហ្វហ្គានីស្ថានមានឥទ្ធិពលយ៉ាងស្រួល។

លោក Kugelman លើកឡើងថា ៖«មន្ត្រីប៉ាគីស្ថានប្រហែលជាបង្ហាញថា នេះជាការបាត់បង់របស់ឥណ្ឌា តែបន្ទាប់មកគោលដៅយុទ្ធសាស្ត្រកាន់តែធំសម្រាប់ប៉ាគីស្ថាន។ វាពិតជាមើលឃើញថា ខ្លួនឯងជាអ្នកឈ្នះធំបំផុតប្រចាំតំបន់នាពេលនេះ»។

លោក Michael Kugelman (អាវ​ខ្មៅ)

អ្នកជំនាញនិយាយថា ប៉ាគីស្ថានមិនសប្បាយចិត្តទេជាមួយនឹងសម្ព័ន្ធភាពរីកចម្រើនរវាងអាមេរិក និងឥណ្ឌា ឬទំនាក់ទំនងកក់ក្តៅរបស់អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani ជាមួយទី​ក្រុង​ឥស្លាម៉ាបាដ។

ឥឡូវ​នេះ ទី​ក្រុង​ឥស្លាម៉ាបាដមាន​ហេតុ​ផល​ដើម្បី​ជឿ​ថា ខ្លួន​ជា​អ្នក​ឈ្នះ ពី​ព្រោះ​មិត្ត​ភាព​គ្រប់​ជ្រុង​ជ្រោយ​ទាំង​អស់​របស់​ខ្លួន​ជា​មួយ​ចិន ដែល​នឹង​មានប្រយោជន៍​ដល់​អាហ្វហ្គានីស្ថាន។ លើស​ពី​នេះ​ទៀត ទី​ក្រុង​ប៉េកាំង​មិន​ខ្មាស​អៀនពី​ការ​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​​ឡើយ។

លោក Misra បាន​និយាយ​ថា ៖«ឥឡូវ​នេះ ចិន​អាច និង​លេង​ល្បែងតាម​ច្បាប់​របស់​ខ្លួន»

ចិន​ក៏មាន​ចំណាប់​អារម្មណ៍សេដ្ឋកិច្ច​នៅ​អាហ្វហ្គានីស្ថាន ដែល​អាច​ជួយ​បំពេញ​តម្រូវការ​រ៉ែ​ដែល​កំពុងលូត​លាស់ ប៉ុន្តែ​សំខាន់​ជាង​នេះ​ទៀត​នោះ ចិន​អាច​ដាក់​សម្ពាធ​តាលីបង់​​ដើម្បី​ហាម​ឃាត​ចលនា​ឥស្លាម​ Turkestan ខាង​កើត (ETIM) ដែល​ខ្លួន​បាន​បន្ទោស​​ជុំ​វិញ​ចលាចល​នៅ​ខេត្ត​ស៊ីនជាំង​ដែល​សំបូរ​ឥស្លាម​។

លោក Mukhopadhaya បាន​ឲ្យ​ដឹង​ថា ចិន និង​ប៉ាគីស្ថាន«អាចនឹង​ជិះ​​ក​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​អាហ្វហ្គានីស្ថាន»។ ប៉ុន្តែ​លោក​បន្ថែម​ថា ទី​ក្រុង​ប៉េកាំង​គួរ​ប្រុង​ប្រយ័ត្ន និងមិន​ត្រូវ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​ណា​មួយ​ដូច​ប្រទេស​មហា​អំណាច​​កន្លង​មកទេ។

ប្រទេស​រុស្ស៊ី និង​អ៉ីរ៉ង់​ក៏​ទំនង​ជា​ស្ថិត​នៅ​​គន្លង​ដូច​គ្នា។ ពួក​គេ​មិន​បាន​ជម្លៀស​ចេញ​មន្ត្រី​ទូត​របស់​ពួក​គេ​ទេ ហើយ​មន្ត្រី​ទូត​របស់​ប្រទេស​ទាំង​ពីរ​កំពុង​ធ្វើ​ការ​នៅ​រដ្ឋ​ធានី​កាប៊ុល​​ជា​ធម្មតា។

ដូច្នេះ​តើ​ឥណ្ឌា​អាច​ធ្វើ​អ្វី​​បាន​ឥឡូវ​នេះ? ប្រទេស​នេះ​មិន​ធ្លាប់​ដើរ​តួនាទី​ធំ​​​នៅ​អាហ្វហ្គានីស្ថាន​​ដូច​​ប៉ាគីស្ថាន អាមេរិក ឬ​រុស្ស៊ីទេ។ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ដេលី​តែង​តែ​ពាក់​ព័ន្ធ​នឹង​ការ​ជំរុញ​ផ្សព្វផ្សាយចំណង់​សន្តិសុខ និង​វប្បធម៌។ ពលរដ្ឋ​អាហ្វហ្គានីស្ថាន​រាប់​ពាន់​នាក់​នៅ​ឥណ្ឌា​កំពុង​សិក្សា ធ្វើ​ការ ឬ​ព្យាបាល​ជំងឺ។

លោក Misra ​មាន​ប្រសាសន៍​ថា  មិន​មាន​ជម្រើស​សម្រាប់​ក្រុង​ដេលី​ទេ។ «មាន​អាក្រក់ ហើយ​បន្ទាប់​មក​ជម្រើស​កាន់​តែ​អាក្រក់»។

ការ​ប្រឈម​ដ៏​ធំ​បំផុត​ដែល​ឥណ្ឌា​នឹង​ជួប​គឺ​ថា តើ​ទទួល​ស្គាល់​រដ្ឋាភិបាល​តាលីបង់ ឬ​អត់។ ការ​សម្រេច​ចិត្ត​នឹងលំបាក ជា​ពិសេស​ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​មូស្គូ និង​ប៉េកាំង​សម្រេច​ចិត្ត​ទទួល​ស្គាល់​រដ្ឋាភិបាល​តាលីបង់​ក្នុង​ទម្រង់​ណា​មួយ។ អ្នក​ជំនាញ​និយាយ​ថា ទី​ក្រុង​ឥស្លាម៉ាបាដ​ទំនង​ជា​ទទួល​ស្គាល់រដ្ឋាភិបាល​តាលីបង់​ជា​ផ្លូវ​ការ​ដូច​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​នៅ​ឆ្នាំ​១៩៩៩។

ជម្រើស​ល្អ​បំផុត​របស់ឥណ្ឌា​នៅ​ពេល​នេះ​ទំនង​ជា​រក្សា​យន្តការ​​​ទំនាក់​ទំនង​បើក​ចំហ​ជា​មួយ​តាលីបង់។ ប៉ុន្តែ​វា​​នឹង​ជា​ទំនាក់​ទំនង​មិន​ស្រួល​ទេ​ បើ​គិត​​លើ​ប្រវត្តិ​ធ្លាប់​មាន​រវាង​តាលីបង់ និង​ក្រុង​ដេលី។ តាលីបង់​ផ្តល់ការ​​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​​ដល់​ក្រុម​ចោរ​ប្លន់​យន្តហោះ​ឥណ្ឌា​មួយ​គ្រឿង​កាល​ពី​ឆ្នាំ​១៩៩៩​ដែល​ករណី​​នេះ​នៅ​តែ​បន្ត​ជូរ​ចត់​ដល់​ពលរដ្ឋ​ឥណ្ឌា។ ​ក្រុង​ដេលី​តែង​តែ​រក្សា​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ Northern Alliance ដែល​ជា​ក្រុម​អ្នក​ប្រយុទ្ធ​អាហ្វហ្គានីស្ថាន​ដែល​បាន​ប្រយុទ្ធ​ជា​មួយ​តាលីបង់​ចន្លោះ​ឆ្នាំ​១៩៩៦ និង​១៩៩៩។

ជា​មួយ​តាលីបង់​នៅ​ក្នុង​បេះ​ដូង​នៃ​រដ្ឋ​ធានី​កាប៊ុល ឥឡូវ​នេះ​ ឥណ្ឌា​ប្រហែល​ជា​​ចង់​ដាក់​រឿង​អតីត​កាល​នៅ​មួយ​ឡែក​ដើម្បី​ការពារ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ធានា​ស្ថេរភាព​តំបន់។ មាន​កង្វល់​​ជា​ច្រើន​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​ដូច​ជា Jaish-e-Mohammad Lashkar-e-Taiba នឹងភ្ញាក់​ផ្អើល​ចំពោះ​ជោគជ័យ​ និង​ផែន​ការ​របស់​តាលីបង់ ហើយ​វាយ​ប្រហារប្រឆាំង​នឹង​ឥណ្ឌា។

លោក Amalendu Misra សាស្ត្រាចារ្យវិទ្យាសាស្ត្រ​នយោបាយ​​នៅ​សាកល​វិទ្យាល័យ Lancaster និង​ជា​អ្នក​និពន្ធ​សៀវភៅ​មួយ​ក្បាល​ស្តីពី​អាហ្វហ្គានីស្ថាន​បាន​ឲ្យ​ដឹង​ថា វា​ជា​ការ​រឹត​បន្តឹង​ការ​ទូត​ដែលឥណ្ឌា​នឹង​ត្រូវ​ដើរ។ ​​វា​ប្រហែល​ជា​ត្រូវ​ការ​យុទ្ធ​សាស្ត្រ​មួយ​ដើម្បី​ធានា​ថា តំបន់​ប្រកួត​ប្រជែង Kashmir នឹង​មិន​ក្លាយ​ជា​ចំណុច​ប្រមូល​ផ្តុំ​សម្រាប់​ពួក​ប្រយុទ្ធ​ដើម្បី​​ជំនឿ​សាសនា​ឡើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៨ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ព័ត៌មានជាតិ២៤ ម៉ោង មុន

កម្ពុជារកចំណូលបានជាង៣៧៩លានដុល្លារពីការនាំចេញកង់នៅក្នុងរយៈពេល៨ខែនេះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម