ព័ត៌មានអន្ដរជាតិ
ចិន ឲ្យបន្តកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងភេរវកម្មនៅ អាហ្វហ្គានីស្ថាន កុំឲ្យប្រទេសនេះក្លាយជាឋានសួគ៌របស់ភេរវករម្តងទៀត
បេសកជនកំពូលមួយរូបរបស់ចិនប្រចាំអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឲ្យបន្តកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅអាហ្វហ្គានីស្ថាន ដើម្បីការពារកុំឲ្យប្រទេសនេះក្លាយជាឋានសួគ៌របស់ភេរវករម្តងទៀត ។

លោក Dai Bing អ្នកទទួលបន្ទុកកិច្ចការនៅបេសកកម្មអចិន្ត្រៃយ៍ចិនប្រចាំ UN បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ ក្នុងកិច្ចប្រជុំមួយនៅទីក្រុងញូវយ៉កថា អស់រយៈពេល ២០ ឆ្នាំហើយ ចាប់តាំងពីសង្គ្រាមភេរវកម្មនៅអាហ្វហ្គានីស្ថានបានចាប់ផ្តើម ការគំរាមកំហែងភេរវកម្មមិនត្រូវបានលុបចោលនោះទេ ។
លោកបាននិយាយថា ផ្ទុយទៅវិញចំនួនអង្គការភេរវករនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងពីចំនួនតែមួយខ្ទង់រហូតដល់ជាង ២០ អង្គការ ដោយមានភេរវករបរទេសជិត ១ ម៉ឺននាក់នៅក្នុងប្រទេស ។

លោក Dai បានបញ្ជាក់ថា ក្រុមត្រួតពិនិត្យរបស់ក្រុមប្រឹក្សាសន្តិសុខ បានចេញរបាយការណ៍ម្តងហើយម្តងទៀតនៅឆ្នាំនេះ ដោយចង្អុលបង្ហាញថា អង្គការភេរវករដូចជា ISIS អាល់កៃដា ចលនាឥស្លាម East Turkestan និងតាលីបង់ប៉ាគីស្ថាន បានកើនឡើង និងប្រមូលផ្តុំគ្នានៅអាហ្វហ្គានីស្ថាន ។
លោកបានព្រមានថា ស្ថានភាពបច្ចុប្បន្ននៅអាហ្វហ្គានីស្ថាន មានការផ្លាស់ប្តូរទ្រង់ទ្រាយធំ ហើយអង្គការភេរវករទំនងជាទាញយកផលប្រយោជន៍ពីភាពវឹកវរនេះ ។

លោកសង្កត់ធ្ងន់ថា “អាហ្វហ្គានីស្ថានមិនត្រូវក្លាយជាឋានសួគ៌របស់ភេរវករម្តងទៀតទេ យើងសង្ឃឹមថា តាលីបង់នឹងផ្តាច់ទំនាក់ទំនងជាមួយអង្គការភេរវករទាំងអស់” ។
ជាចុងក្រោយលោក Dai បាននិយាយថា ប្រទេសទាំងអស់គួរតែសហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មគ្រប់ប្រភេទ ស្របតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ហើយនាំមកនូវក្តីសង្ឃឹមនៃសន្តិភាពដល់អាហ្វហ្គានីស្ថាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ WHO ថា វ៉ាក់សាំងរបស់ ចិន ៣ លានដូសនឹងផ្ដល់ទៅប្រទេសដែលគ្មានឆ្លងកូវីដសូម្បីមួយករណី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


