ព័ត៌មានអន្ដរជាតិ
វីដេអូស្តែងៗមួយទៀត! ម្តាយនិងកូនៗ ត្រូវគេរត់ជាន់ ពេលមនុស្សសម្រុកចូល អាកាសយានដ្ឋានក្រុង កាប៊ុល
ម្តាយនិងកូនៗ ត្រូវបានគេរត់ជាន់ នៅពេលស្នូរកាំភ្លើងបានផ្ទុះឡើង នៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ស្របពេលជនស៊ីវិលអាល្លឺម៉ង់ម្នាក់ ត្រូវបានគេបាញ់ខណៈព្យាយាមទៅឲ្យដល់អាកាសយានដ្ឋាន ហើយចក្រភពអង់គ្លេសបានព្រមានថា ជើងហោះហើរជម្លៀស អាចបញ្ឈប់ត្រឹមពីរបីថ្ងៃទៀត។

វីដេអូដែលគេថតបាន នៅខាងក្រៅខ្លោងទ្វារខាងជើងនៃអាកាសយានដ្ឋាន Hamid Karzai បានបង្ហាញពីក្រុមគ្រួសារ ត្រូវបានគេរុញដួលទៅនឹងដី ខណៈហ្វូងមនុស្សបានរត់នៅច្រកចូល នៅពេលទាហានគប់គ្រាប់បែកផ្សែង ហើយបាញ់ព្រមានឡើងទៅលើអាកាស។
នេះគឺជាវីដេអូឃ្លីបចុងក្រោយបង្អស់ ដែលថតបានពីព្រលានយន្តហោះ បន្ទាប់ពីវីដេអូ ទារកត្រូវបានគេហុចរំលងបន្លាលួស ស្ត្រីត្រូវបុរសវាយនិងបុរសធ្លាក់ពីលើយន្តហោះស្លាប់។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងប្រឈមមុខនឹងកំហឹងនៅទូទាំងពិភពលោក ចំពោះការបោះបង់ចោលជនជាតិអាហ្វហ្គានីស្ថាន។
ឥឡូវនេះ កងទ័ព SAS របស់ចក្រភពអង់គ្លេស កំពុងត្រូវបានបញ្ជូនទៅខាងក្រៅបរិវេណអាកាសយានដ្ឋាន ដើម្បីស្វែងរកការពិតនិងរកមើលអ្នកដែលជាប់ក្នុងនោះ ប៉ុន្តែបានបញ្ជាក់ថា ក្រុមតូចៗ នឹងមិនអាចទៅដល់មនុស្សគ្រប់គ្នាដែលត្រូវការជំនួយ បានទាន់ពេលវេលានោះទេ។

ប្រទេសអាល្លឺម៉ង់ក៏បាននិយាយផងដែរថា ខ្លួនបានបញ្ជូនឧទ្ធម្ភាគចក្រកងកម្លាំងពិសេស ចូលទៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាមួយក្តីសង្ឃឹមថា ពួកគេអាចចាប់ផ្តើមបេសកកម្មជួយសង្គ្រោះ ដើម្បីសង្គ្រោះពលរដ្ឋអាល្លឺម៉ង់និងអ្នកផ្សេងទៀតដែលជាប់នៅក្នុងទីក្រុងកាប៊ុល ហើយនាំពួកគេទៅកាន់ព្រលានយន្តហោះ៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ឈាមលើវាលខ្សាច់៖ អាហ្វហ្គានីស្ថាន គឺជាមហន្តរាយចុងក្រោយបំផុតនៃគោលនយោបាយបរទេស របស់អាមេរិក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


