ព័ត៌មានអន្ដរជាតិ
តាលីបង់ ហាមប្រជាជនស្ដាប់ចម្រៀង ឬគាំទ្របទ K-Pop បើចង់រស់ត្រូវដុត និងលាក់រូបថតឲ្យជិត (មានវីដេអូ)
សារព័ត៌មាន JTBC បានរាយការណ៍អំពីរឿងរ៉ាវរបស់ក្មេងស្រីជំទង់មួយរូបនៅអាហ្វហ្គានីស្ថាន ដែលកំពុងភ័យខ្លាចចំពោះស្ថានភាពជីវិតរបស់ពួកគេ ដោយសារក្រុមតាលីបង់។ ពួកគេបានឲ្យដឹងថា អ្នកគាំទ្រតារាកូរ៉េជាច្រើននៅប្រទេសអាហ្វហ្គានីស្ថាន ត្រូវបង្ខំចិត្តដុតឬលាក់រូបថតនិងអាល់ប៊ុម របស់ BTS ជាពិសេស គឺចម្រៀងចម្រុះពូជសាសន៍ ដើម្បីគេចផុតពីតាលីបង់ ព្រោះក្រុមនេះមិនឲ្យស្ដាប់បទបរទេសណាមួយឡើយ ។

ក្មេងស្រីម្នាក់និយាយថា” ខ្ញុំពិតជាភ័យខ្លាចនិងភ្ញាក់ផ្អើលដែលតាលីបង់មក។ ខ្ញុំមានការភ័យខ្លាចយ៉ាងខ្លាំងដែលបានឮថា តាលីបង់បានចាប់ពង្រត់ក្មេងស្រី។ តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចមក ខ្ញុំបាននៅផ្ទះ ហើយពួកយើងថែមទាំងត្រូវប្រយ័ត្នគ្រប់ពេល ខណៈគ្រាន់តែសម្លឹងមើលទៅក្រៅបង្អួច ។ ខ្ញុំលែងឮតន្ត្រីចម្រុះដែលធ្លាប់ឮនៅតាមដងផ្លូវរាល់ដង តាំងពីពួកតាលីបង់ចូលកាន់កាប់ ហើយឮតែភ្លេងចម្លែករបស់តាលីបង់ពេញមួយថ្ងៃ “។
ដោយឡែកសម្រាប់និស្សិតអាយុ ១៨ ឆ្នាំម្នាក់ទៀតបានអត្ថាធិប្បាយដែរថា“ ស្ថានភាពរបស់យើងបង្ខំឲ្យយើងដុតឬលាក់រូបថតនិងអាល់ប៊ុមរបស់ BTS” ។ ដោយសារកាលពីមុន តាលីបង់មិនអនុញ្ញាតឲ្យមនុស្សស្ដាប់តន្ត្រីចម្រុះជាតិសាសន៍ឡើយ។

ក្មេងស្រីរូបនេះបានទទូចអង្វរពិភពលោកថា ចូរធ្វើអ្វីៗលើសពីការគ្រាន់តែឃ្លាំមើលស្ថានការណ៍ “ មនុស្សគ្រប់គ្នាកំពុងមើលយើងស្លាប់។ ខ្ញុំសង្ឃឹមថា សហគមន៍អន្តរជាតិនឹងមិនទុកអាហ្វហ្គានីស្ថានម្នាក់ឯងក្នុងរឿងនេះទេ” ៕
មកមើលការសម្ភាសន៍រវាងសារព័ត៌មាន JTBC និងអ្នកគាំទ្រ (ARMY)
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តាលីបង់ អះអាងថា ក្រុមអាល់កៃដា មិនមានវត្តមាននៅ អាហ្វហ្គានីស្ថាន នោះទេ
ចុចអាន៖ក្រុមតាលីបង់ ឆែកឆេរតាមផ្ទះ ស្វែងរកសត្រូវ ដើម្បីប្រហារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


