Connect with us

ព័ត៌មានអន្ដរជាតិ

ចលនាតស៊ូប្រដាប់អាវុធ អាហ្វហ្គានីស្ថាន កំពុងជីកលេណដ្ឋានត្រៀមទប់ទល់ការវាយប្រហាររបស់តាលីបង់

បានផុស

នៅ

ប៉ុន្មានថ្ងៃ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធតាលីបង់អាចដណ្តើមបានទីក្រុងកាប៊ុល ដោយគ្មានការប្រយុទ្ធគ្នា  យោងតាមសារព័ត៌មាន Khaama Press ដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថានបាននិយាយថា យុទ្ធជនមកពីចលនាតស៊ូនៃរណសិរ្សតស៊ូជាតិ (NRF) ឥឡូវនេះកំពុងជីកលេណដ្ឋានមួយដើម្បីការពារខេត្តជ្រលងភ្នំ Panjshir ។

យោងតាមរបាយការណ៍បានឲ្យដឹងថា “រណសិរ្ស NRF បានបំពាក់កាំភ្លើងយន្ត កាំភ្លើងត្បាល់ និងប៉ុស្តិ៍ត្រួតពិនិត្យដែលការពារដោយបាវខ្សាច់ ក្នុងការស្មានទុកជាមុនថានឹងមានការវាយប្រហាររបស់តាលីបង់លើបន្ទាយរបស់ពួកគេ” ។

ការប្រឈមមុខដាក់គ្នារវាងតាលីបង់ និងរណសិរ្ស NRF កាន់តែខ្លាំងឡើងកាលពីថ្ងៃអាទិត្យ នៅពេលដែលក្រុមតាលីបង់បានទុកពេលឲ្យមេដឹកនាំរណសិរ្ស NRF លោក Ahmad Massoud កូនប្រុសរបស់អតីតមេដឹកនាំប្រឆាំងតាលីបង់លោក Ahmad Shah Massoud បួនម៉ោងដើម្បីចុះចាញ់ ។

ជាការឆ្លើយតបលោក Massoud បាននិយាយថា រណសិរ្ស NRF នៅជ្រលងភ្នំ Panjshir នឹងមិនចុះចាញ់ឡើយ ហើយអ្នកស្រុកបានត្រៀមខ្លួនដើម្បីប្រយុទ្ធ ប៉ុន្តែគាត់មិនបានច្រានចោលការចរចាសន្តិភាពណាមួយឡើយ ។

ដោយដកស្រង់ប្រភពមួយនៅតាលីបង់ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា យុទ្ធជនតាលីបង់ជាច្រើនរយនាក់កំពុងធ្វើដំណើរឆ្ពោះទៅជ្រលងភ្នំ Panjshir ខណៈរណសិរ្ស NRF បានរាយការណ៍ថា កងទ័ពប្រហែល ៦ ពាន់នាក់កំពុងស្វែងរកការគាំទ្រពីអន្តរជាតិ ដើម្បីទប់ទល់ក្រុមតាលីបង់ ។

នៅថ្ងៃទី ១៨ ខែសីហា លោក Massoud បានសរសេរសារមួយទៅកាន់កាសែត Washington Post អំពីការសុំជំនួយពីអន្តរជាតិ ។ នៅក្នុងការអំពាវនាវរបស់គាត់ទៅកាន់ប្រទេសទាំងអស់ រួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស លោក Massoud បានសរសេរថា តាលីបង់មិនត្រឹមតែជាបញ្ហាសម្រាប់អាហ្វហ្គានីស្ថាននោះទេ ហើយប្រទេសអាហ្វហ្គានីស្ថានដែលស្ថិតក្រោមក្រុមតាលីបង់ វានឹងក្លាយជាចំណុចសូន្យនៃអំពើភេរវកម្មឥស្លាមជ្រុលនិយម ។

គួរបញ្ជាក់ថា ទីក្រុងកាប៊ុលបានធ្លាក់ទៅលើដៃក្រុមតាលីបង់កាលពីថ្ងៃទី ១៥ ខែសីហា បន្ទាប់ពីប្រធានាធិបតីលោក Mohammad Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ចលនាតស៊ូប្រដាប់អាវុធ អាហ្វហ្គានីស្ថាន បដិសេធមិនចុះចាញ់ តាលីបង់ ហើយព្រមានសង្គ្រាមនឹងផ្ទុះឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៤ នាទីutes មុន

នគរបាលជំនាញទទួលបានសុនខហិតគ្រឿង​ញៀន​​៥ក្បាលពីអង្គភាពស៊ីម៉ាក ដើម្បីបង្កើនប្រតិបត្តិការបង្ក្រាប

ព័ត៌មានជាតិ១៨ នាទីutes មុន

ពីមណ្ឌលគិរី! កសិករលើកទឹកចិត្តឱ្យដាំបន្លែសុវត្ថិភាព ខណៈសង្កេតឃើញមានត្រូវការខ្ពស់លើទីផ្សារ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ការស៊ើបអង្កេតលើសោកនាដកម្មធ្លាក់យន្តហោះ Air India ដ៏គួរឲ្យឆ្ងល់បំផុត

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ជម្លោះ​អ៊ីរ៉ង់ និង​អ៊ីស្រាអែល បង្ក​ការ​ព្រួយបារម្ភ​ដល់ប៉ាគីស្ថាន

ព័ត៌មានជាតិ៣២ នាទីutes មុន

ខេត្តបាត់ដំបងនឹងរៀបចំប៊ូហ្វេទុរេន រយៈពេល ៣ថ្ងៃ ក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការ​រុះ​រើ​​គណៈរដ្ឋមន្ត្រីថៃ គ្រោងធ្វើនៅថ្ងៃសុក្រ ​រដ្ឋាភិបាល​ចម្រុះ​ថៃ​អាចជាប់គាំ​ងជា​​​​ថ្មី​ ​

ព័ត៌មានជាតិ៦ ម៉ោង មុន

មហាជនប្រមាណ១៥ម៉ឺននាក់ ចូលរួមដើរថ្មើរជើង បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររដ្ឋាភិបាល និងកងទ័ពជួរមុខ 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឆ្ងល់​អត់ ហេតុអ្វី​​មីស៊ីលភាគច្រើនត្រូវ​បាន​បាញ់នៅពេលយប់ជាជាងពេល​ថ្ងៃ ក្នុងអំឡុងពេលសង្គ្រាម?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ព្យុះ Wutip នាំ​ទឹកភ្លៀង និងទឹកជំនន់​ដល់​កម្រិត​​ខ្ពស់​​ជាប្រវត្តិសាស្ត្រនៅភាគកណ្តាលវៀតណាម

Sokha Hotels

ព័ត៌មានពេញនិយម