ព័ត៌មានអន្ដរជាតិ
ទស្សនាវីដេអូនិងរូបភាពរន្ធត់ៗ បន្ទាប់ពីការវាយប្រហារអត្តឃាតនៅ អាហ្វហ្គានីស្ថាន
រូបភាពដំបូងចេញពីទីក្រុងកាប៊ុល បានបង្ហាញពីភាពច្របូកច្របល់ ការបំផ្លិចបំផ្លាញនិងថ្លុកឈាមនៅក្លោងទ្វារព្រលានយន្តហោះ ដែលជាកន្លែងជនជាតិអាហ្វហ្គានីស្ថាន រង់ចាំទោះ បើទោះបីជាមានការព្រមានក៏ដោយ។
យោធាអាមេរិក បានបញ្ជាក់ពីការផ្ទុះចំនួនពីរលើក នៅខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ដោយមួយលើកនៅឯច្រកទ្វារ Abbey ក្នុងអ្វីដែលជំនួយការរដ្ឋមន្រ្តីក្រសួងការពារជាតិទទួលបន្ទុកកិច្ចការសាធារណៈលោក John Kirby ពណ៌នាថាជា “ការវាយប្រហារដ៏ស្មុគស្មាញដែលបណ្តាលឲ្យយោធាអាមេរិកនិងជនស៊ីវិលស្លាប់”។
ការផ្ទុះមួយទៀតបានកើតឡើងនៅជិតសណ្ឋាគារ Baron ដែលមានចម្ងាយមិនឆ្ងាយទេពីក្លោងទ្វារ Abbey។
រូបភាពដែលត្រូវបានបង្ហោះដោយបណ្តាញព័ត៌មានក្នុងស្រុកនៅប្រទេសអាហ្វហ្គានីស្ថាន បានបង្ហាញពីអ្នកស្លាប់ អ្នករងរបួសត្រូវបានគេរុញដោយរទេះ អ្នកខ្លះមានរុំរបួសក្បាល ហើយមនុស្សម្នា ត្រូវបានគេឃើញរត់គេចពីកន្លែងកើតហេតុ។
យោធាអាមេរិកចំនួន ១៣ នាក់និងជនជាតិអាហ្វហ្គានីស្ថានយ៉ាងតិច ៦០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនេះ។
មន្រ្តីអាមេរិកបានព្រមានកាលពីសប្តាហ៍មុនថា ការគំរាមកំហែងនៃការវាយប្រហារភេរវកម្មនៅព្រលានយន្តហោះកាន់តែមានភាពស្រួចស្រាវទៅៗ។
ក្រុម ISIS នៅខេត្ត Khorasan ដែលគេស្គាល់ថា ISIS-K បានអះអាងថា ក្រុមសកម្មប្រយុទ្ធ ISIS បានធ្វើការវាយប្រហារអត្តឃាតនេះ៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ News.com.au
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


