Connect with us

ព័ត៌មានអន្ដរជាតិ

អតីត​មេ​បញ្ជាការ​យោធា​កំពូលអាហ្វហ្គានីស្ថាន​លេចមុខ​ក្នុងហ្វូង​មនុស្ស​តម្រង់​ជួរភៀស​ខ្លួននៅ​ព្រលានកាប៊ុល

បានផុស

នៅ

ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​នាក់​ដែល​ប្រជ្រៀត​គ្នា​នៅ​ព្រលាន​យន្ត​ហោះ​កាប៊ុល​ដើម្បី​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​សារ​ភ័យ​ខ្លាច​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​ក្រុម​តាលីបង់​ដែល​កំពុង​គ្រប់​គ្រង​ប្រទេស​ ក៏​ឃើញ​មាន​លេច​មុខ​អតីត​អគ្គមេ​បញ្ជាការយោធា​​កំពូល​អាហ្វហ្គានីស្ថាន​​គឺ​លោក Wali Muhammad Ahmadzai ក៏​​បាន​តម្រង់​ជួរ​នៅ​ខាង​ក្រៅ​ព្រលាន​យន្តហោះ​ដែរ។

លោក Wali Muhammad Ahmadzai
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​យ៉ាង​ណា ក៏​មិន​ដឹង​ច្បាស់​ទេ​ថា លោក Wali Muhammad Ahmadzai បាន​ចាក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ ឬ​​យ៉ាង​ណា​ទេ ខណៈ​មនុស្ស​រាប់​ពាន់​នាក់​បាន​ឡើង​យន្តហោះ​ជា​បន្ត​បន្ទាប់​ដើម្បី​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស។ ដូច្នេះ​បច្ចុប្បន្ន​នេះ គេ​មិន​ដឹង​លោក​ស្ថិត​នៅ​ទី​ណា​​ឡើយ។

លោក Wali Muhammad Ahmadzai ពេល​នៅ​ព្រលានយន្តហោះ

សូម​បញ្ជាក់​ថា លោក Wali Muhammad Ahmadzai ជាអគ្គមេ​បញ្ជាការ​យោធា​កំពូល​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​កាន់តំណែង​បាន​ត្រឹម​តែ​​៥៣​ថ្ងៃ​ប៉ុណ្ណោះ​ពោល​ចាប់​ពី​ថ្ងៃ​ទី១៩ ខែ​មិថុនា ដល់​ថ្ងៃ​ទី​​១១ ខែ​សីហា ឆ្នាំ​២០២១​នេះ​​ដែល​ចំពេលក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់​វាយ​លុក​ចូល​កាន់​កាប់​​​ប្រទេស​តែម្តង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Gravitas​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម