ព័ត៌មានអន្ដរជាតិ
រឿងរ៉ាវជាប្រវត្តិសាស្ត្រ ជ្រលងភ្នំនេះមិនដែលចុះញ៉មតាលីបង់
សកម្មប្រយុទ្ធប្រឆាំងនឹងតាលីបង់រាប់ពាន់នាក់ត្រូវបានរាយការណ៍ថា កំពុងទប់ទល់នឹងប្រឆាំងនឹងតាលីបង់នៅក្នុងជ្រលងភ្នំដាច់ស្រយាលមួយដែលមានច្រកចូលតូចចង្អៀនមានចម្ងាយប្រហែល៤៨គីឡូម៉ែត្រពីរដ្ឋធានីកាប៊ុល។
វាមិនមែនជាលើកទី១ទេដែលជ្រលងភ្នំ Panjshir គួរឲ្យចាប់អារម្មណ៍ និងលេចធ្លោជាចំណុចប៉ះទង្គិចគ្នានៅក្នុងប្រវត្តិសាស្ត្រដែលមានចលាចលពេលថ្មីៗនេះនៅអាហ្វហ្គានីស្ថានដែលជាបន្ទាយដ៏រឹងមាំប្រឆាំងនឹងកម្លាំងសូវៀតកាលពីទសវត្សរ៍១៩៨០ និងតាលីបង់ក្នុងទសវត្សរ៍ឆ្នាំ១៩៩០។
ក្រុមដែលកាន់កាប់ជ្រលងភ្នំឥឡូវគឺជារណសិរ្សតស៊ូជាតិអាហ្វហ្គានីស្ថាន (NRF) ថ្មីៗនេះបានរំលឹកឲ្យពិលោកអំពីភាពខ្លាំងរបស់ជ្រលងភ្នំនេះ។

លោក Ali Nazary ប្រធានទំនាក់ទំនងការបរទេស NRF បានប្រាប់ថា ៖«កងទ័ពក្រហមដែលមានអានុភាពមិនអាចយកឈ្នះពួកយើងបានទេ។ ហើយតាលីបង់រយៈពេល២៥ឆ្នាំហើយ ពួកគេបានព្យាយាមដណ្តើមយកជ្រលងភ្នំនេះ ហើយពួកគេបរាជ័យ។ ពួកគេប្រឈមនឹងបរាជ័យធ្ងន់ធ្ងរ»។
ជ្រលងភ្នំវែងនិងជ្រៅដែលមានប្រវែង១២០គីឡូម៉ែត្រពីភាគខាងត្បូង-ខាងលិចទៅភាគខាងជើង-ខាងកើតឆ្ពោះទៅភាគខាងជើងរដ្ឋធានីកាប៊ុល។ ត្រូវបានការពារដោយកំពូលភ្នំ ខ្ពស់ដែលមានកម្ពស់រហូតដល់៣ពាន់ម៉ែតត្រ។ វាជារបាំងធម្មជាតិដ៏រឹងមាំដែលការពារមនុស្សដែលស្ថិតនៅទីនោះ។
មានតែផ្លូវតូចចង្អៀតមួយប៉ុណ្ណោះដែលអាចចេញចូលបានដើម្បីគេចចេញពីផ្លូវវាងដែលថ្មធំៗ និងទន្លេ Panjshir River ដ៏គ្រោះថ្នាក់។
លោក Shakib Sharifi ដែលរស់នៅក្នុងជ្រលងភ្នំនេះតាំងពីកុមារបាននិយាយថា ៖«ទិដ្ឋភាពទេវកថានៅតំបន់នោះទាំងមូល។ វាមិនត្រឹមតែជាជ្រលងភ្នំមួយប៉ុណ្ណោះទេ។ នៅពេលយើងចូលទៅដល់ ហោចណាស់មានកូនជ្រលងភ្នំតូច២១ផ្សេងទៀតដែលតភ្ជាប់គ្នា»។
ចុងបញ្ចប់នៃជ្រលងភ្នំធំសំខាន់ មានផ្លូវលំមួយដែលមានប្រវឬង៤៤៣០ម៉ែត្រឆ្លងកាត់បន្ថែមចូលទៅភ្នំ Hindu Kush។ កងទ័ព Alexander the Great និង Tamerlane ដែលបានយកឈ្នះចុងក្រោយនៅអាស៊ីកណ្តាលក៏បានឆ្លងកាត់ផ្លូវនេះដែរ។
សព្វថ្ងៃនេះ ជ្រលងភ្នំមានទំនប់វារីអគ្គិសនី និងកសិដ្ឋានខ្យល់។ សហរដ្ឋអាមេរិកបានជួយកសាងផ្លូវ និងអង់ទែនវិទ្យុមួយដែលទទួលបានសញ្ញាពីក្រុងកាប៊ុល។ អតីតមូលដ្ឋានទ័ពអាកាសអាមេរិកនៅ Bagram ដែលពីដើមកសាងដោយសូវៀតនៅទសវត្សរ៍ឆ្នាំ១៩៥០ ក៏មានចម្ងាយមិនឆ្ងាយពីច្រកចូលជ្រលងនេះដែរ។

ប្រជាជនក្លាហាន
មនុស្សប្រហែលចន្លោះ ១៥០០០០ ទៅ ២០០ ០០០នាក់ត្រូវបានគេរាយការណ៍ថារស់នៅក្នុងជ្រលងភ្នំនេះ។ ភាគច្រើនបំផុតនិយាយភាសា Dari ដែលជាភាសាដ៏សំខាន់មួយនៅប្រទេសអាហ្វហ្គានីស្ថាន និងជាជនជាតិភាគតិច Tajik។
ជនជាតិភាគតិច Tajiks មានប្រហែលជាមួយភាគបួននៃប្រជាជនអាហ្វហ្គានីស្ថាន៣៨លាននាក់ ប៉ុន្តែជ្រលងភ្នំ Panjshiris មិនបែរមុខឆ្ពោះទៅប្រទេសតាជីគីស្ថាន ដែលមានព្រំប្រទល់ជាប់អាហ្វហ្គានីស្ថានទេ។
លោក Sharifi -ដែលថ្មីៗជាអគ្គនាយកផែនការនៃក្រសួងកសិកម្មអាហ្វហ្គានីស្ថានបានចាត់ទុកអ្នកជ្រលងភ្នំ Panjshiris ជាអ្នកក្លាហាន ប្រហែលជាក្លាហានបំផុតនៅអាហ្វហ្គានីស្ថាន។ លោកនិយាយថា អ្នកស្រុកមិនអាចផ្សះផ្សាជាមួយតាលីបង់បានទេ ហើយមានធាតុផ្សំនៃភាពវៃឆ្លាត និងវិជ្ជមាន។ ជ័យជម្នះជាប្រវត្តិសាស្ត្រប្រឆាំងនឹងចក្រភពអង់គ្លេស សូវៀត និងតាលីបង់គ្រាន់តែលើកតម្កើតមនុស្សបន្ថែមប៉ុណ្ណោះ។
បន្ទាប់ពីឈ្នះតាលីបង់ឆ្នាំ២០០១ ជ្រលងភ្នំត្រូវបានក្រែក្លាយពីស្រុកក្លាយជាខេត្ត។ វាជាខេត្តមួយក្នុងចំណោមខេត្តតូចៗបំផុតរបស់អាហ្វហ្គានីស្ថាន។
លោកបណ្ឌិត Antonio Giustozzi អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Royal United Services Institute មានប្រសាសន៍ថា ៖«ការសម្រេចដើម្បីបង្កើតជាខេត្តមួយគឺចម្រូងចម្រាស»។
លោកពន្យល់ថា សកម្មប្រយុទ្ធជ្រលងភ្នំ Panjshiri មានឥទ្ធិពលខ្លាំងណាស់នៅដើមទសវត្សរ៍ឆ្នាំ២០០០។ ពួកគេបានជួយដណ្តើមយករដ្ឋធានីកាប៊ុលមកវិញ និងបានក្លាយជាភាគីពាក់ព័ន្ធលេខ១។

មេដឹកនាំខេត្តជ្រលងភ្នំ Panjshiri ត្រូវបានផ្តល់តួនាទីដ៏សំខាន់នៅក្នុងរដ្ឋាភិបាល និងយោធា។ ជ្រលងភ្នំបានក្លាយជាតំបន់ស្វ័យត និងជាខេត្តតែមួយគត់នៅអាហ្វហ្គានីស្ថានដែលមានអភិបាលខេត្តជាអ្នកស្រុកជាងមនុស្សមកពីក្រៅត្រូវបានតែងតាំង។
លោកបណ្ឌិត Giustozzi បន្តថា ៖«ជាធម្មតា អភិបាលខេត្តត្រូវបានគេមើលឃើញតែងតាំងមនុស្សពីរដ្ឋាភិបាលមកពីតំបន់ផ្សេង ប៉ុន្តែសម្រាប់ខេត្តជ្រលងភ្នំ Panjshir មានករណីពិសេស»។
យុទ្ធសាស្ត្រសំខាន់
យោងតាមបណ្ឌិត Giustozzi ឲ្យដឹងថា មានជ្រលងភ្នំប្រហាក់ប្រហែលគ្នារាប់រយនៅប្រទេសអាហ្វហ្គានីស្ថាន។ ប៉ុន្តែមានតែជ្រលងភ្នំនេះទេដែលជិតនៅរដ្ឋធានីកាប៊ុល ដែលផ្តល់ឲ្យជាយុទ្ធសាស្ត្រសំខាន់បំផុត។ ផ្លូវជ្រលងភ្នំមិនឆ្ងាយប៉ុន្មានពីមហាវិថីពីរដ្ឋធានីកាប៊ុលដែលចេញពីដីរាបស្មើ ហើយឡើងខ្ពស់ចូលទៅកាន់ភ្នំឆ្ពោះទៅផ្លូវ Salang Pass ដែលមានចរាចរណ៍ច្រើននៅភាគខាងជើងទីក្រុង Kunduz និង Mazar-i-Sharif។
សូវៀតបរាជ័យ
ចន្លោះចុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៨៥ សូវៀតបានចាប់ផ្តើមវាយប្រហារជាច្រើនដងលើជ្រលងភ្នំនេះទាំងផ្លូវគោក និងផ្លូវអាកាស។ សកម្មប្រយុទ្ធរុស្ស៉ីមានបទពិសោធតិចនៅតាមភូមិសាស្ត្របរាជ័យរហូត។
លោក Sharifi និយាយថា សូវៀតទទួលរងរបួសរាប់ពាន់នាក់ទាំងផ្នែកខាងឆ្វេង ស្តាំ និងកណ្តាល។ បុរសម្នាក់ដែលគេស្គាល់ថាជា DHsK បន្ទាប់ពីដណ្តើមបានកាំភ្លើងសូវៀតបានពួកក្រោមថ្ម ហើយបាញ់ពួកសូវៀតស្លាប់ច្រើនណាស់។
លោកបន្តថា មេបញ្ជាការមួយចំនួនសព្វថ្ងៃនេះគឺជាអ្នកចុងសល់នៃសម័យកាលនោះ។ «ពួកគេបានហ្វឹកហាត់ម្នាក់ឯងដោយគ្មានការទំនាក់ទំនងស្រួលពីការិយាល័យកណ្តាលទេ។ ពួកគេដឹងពីរបៀបរង់ចាំ និងវាយប្រហារ។
លោកបណ្ឌិត Giustozzi ប្រាប់ថា សូវៀតបានព្យាយាមគ្រប់គ្រងលើជ្រលងភ្នំនេះម្តង ប៉ុន្តែពួកគេកាន់កាប់អត់បានយូរទេ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


