ព័ត៌មានអន្ដរជាតិ
សភាថៃមានគម្រោងបោះឆ្នោតទម្លាក់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ
ភាពចម្រូងចម្រាសកំពុងផ្ទុះឡើងជុំវិញកិច្ចព្រមព្រៀងនយោបាយដើម្បីទម្លាក់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អ៊ូចា ចាកចេញពីអំណាច បន្ទាប់ពីសមាជិកសភាមួយចំនួនមកពីគណបក្សតូចៗនៅក្នុងរដ្ឋាភិបាលចម្រុះបានបញ្ជាក់ពីផែនការចាកចេញ។
ក្នុងចំណោមគណបក្សចម្រុះតូចៗជិតឈានចូលរួមជាមួយគ្នាក្នុងចលនាមួយដើម្បីបោះឆ្នោតមិនទុកចិត្តទម្លាក់នាយករដ្ឋមន្ត្រីគឺគណបក្ស New Palangdharma Party។
មេដឹកនាំគណបក្សលោក Rawi Matchamadon បាននិយាយថា គណបក្សតូចជាកត្តាដ៏សំខាន់នៅក្នុងស្ថានភាពនយោបាយបច្ចុប្បន្ន ដោយបញ្ជាក់ថា របាយការណ៍មួយអំពីឥស្សរជនសំខាន់ៗនៅក្នុងបក្សកាន់អំណាច Palang Pracharath Party (PPRP) និងគណបក្សប្រឆាំង Pheu Thai បានឈានដល់កិច្ចព្រៀងមួយដើម្បីបោះឆ្នោតប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ និងទម្លាក់ចេញពីអំណាចគឺជាការពិត។

លោក Rawi ឲ្យដឹងថា បច្ចុប្បន្ននេះ គណបក្សរដ្ឋាភិបាលចម្រុះតូចៗចំនួន៩ដែលបក្សនីមួយៗមានសមាជិកសភាម្នាក់។ លោកបន្ថែម មានគណបក្សរដ្ឋាភិបាលចម្រុះតូចៗមានសមាជិកសភាតិចជាង១០រូបដូចជាបក្ស Chartthaipattana និង New Economics។
លោកបន្តថា ពួកគេបូករួមបញ្ចូលគ្នាមានសំឡេងប្រហែលជា២០សំឡេង។ ប្រសិនបើបក្សតូចចូលរួមជាមួយបក្សប្រឆាំងក្នុងការបោះឆ្នោតប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ពួកគេនឹងមានសំឡេងប្រហែល២១២សំឡេងដែលគ្រប់គ្រាន់ដើម្បីទម្លាក់លោក ប្រាយុទ្ធ ចេញពីអំណាចបាន។
លោកបន្តថា ប្រសិនបើពួកគេអាចទម្លាក់នាយករដ្ឋមន្ត្រីចេញពីអំណាចបាន នាយករដ្ឋមន្ត្រីថ្មីទំនងជាមិនត្រូវបានជ្រើសរើសចេញពីបញ្ជីឈ្មោះបេក្ខភាពនាយករដ្ឋមន្ត្រីដែលត្រូវបានដាក់ដោយគណបក្សនានាបច្ចុប្បន្ននេះទេ។ ប្រការនេះមានន័យថា អ្នកខាងក្រៅអាចត្រូវបានជ្រើសរើស។
លោក Rawi បានបញ្ជាក់ថា អ្វីដែលសំខាន់ទៀតនោះ អ្នកខាងក្រៅត្រូវតែទទួលបានការគាំទ្រពីគណបក្ស PPRP និង Pheu Thai ជាមុន ពីព្រោះបក្សទាំងពីរនេះមានសំឡេងចូលរួមគ្នាចំនួន២៥០សំឡេង មុនពេលប្រមូលការគាំទ្របន្ថែមពីបក្សតូចៗ។
«ខ្ញុំទទួលស្គាល់ថា នៅក្នុងសភា មានការពិភាក្សាអំពីនរណានឹងមានឱកាសក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ និងថា បេក្ខភាពត្រូវតែទទួលបានការយល់ព្រមពីអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាត្រា»។ លោកបន្តឲ្យដឹង និងបន្ថែមថា ៖«រូបមន្តនេះអាចសម្រេចបានលុះត្រាតែបក្សPPRP និង Pheu Thai រួមដៃគ្នា»។
នេះជាសម្ពាធដ៏ធំមួយទៀតសម្រាប់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អ៊ូចា បន្ទាប់ពីប៉ុន្មានខែចុងក្រោយនេះមានការតវ៉ាជាបន្តបន្ទាប់នៅក្រុងបាំងកកដើម្បីទាមទារឲ្យលោកចុះចេញពីអំណាចជុំវិញចំណាត់ការមិនបានល្អលើវិបត្តិកូវីដ-១៩ដែលបណ្តាលមានករណីឆ្លង និងស្លាប់ទូទាំងប្រទេសកាន់តែអាក្រក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច១១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


