ព័ត៌មានអន្ដរជាតិ
តាលីបង់ ឲ្យប្រជាជន អាហ្វហ្គានីស្ថាន ឈប់ធ្វើបាតុកម្ម ព្រោះប្រទេសទើបងើបចេញពីវិបត្តិសង្គ្រាម
អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានអំពាវនាវដល់ប្រជាជននៅអាហ្វហ្គានីស្ថានកុំធ្វើបាតុកម្ម ដោយនិយាយថា ប្រទេសនេះគ្រាន់តែយកឈ្នះលើវិបត្តិមួយប៉ុណ្ណោះ ។
លោក Mujahid បានសរសេរនៅលើបណ្តាញសង្គម Twiiter ថា “យើងទើបតែចេញពីវិបត្តិ ដូច្នេះយើងសុំឲ្យបុរស និងស្ត្រីក៏ដូចជាស្រទាប់ប្រជាជនទាំងអស់ កុំធ្វើបាតុកម្មក្នុងស្ថានភាពបែបនេះ” ។
នៅថ្ងៃដដែល អ្នកនាំពាក្យរូបនេះបាននិយាយថា សង្គ្រាមនៅអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ ហើយរដ្ឋាភិបាលថ្មីនឹងត្រូវបង្កើតឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ ។
លោក Mujahid ក៏បានបញ្ជាក់ផងដែរថា ខេត្ត Panjshir នៅតែជាតំបន់ចុងក្រោយដែលមិនត្រូវធ្លាក់ទៅក្រុមតាលីបង់ ពេលនេះបានចុះចាញ់ក្រុមឥស្លាមនិយមហើយ ។
កន្លងមក ក្រុមតាលីបង់អះអាងថាបានគ្រប់គ្រងទាំងស្រុងលើខេត្ត Panjshir ខណៈរណសិរ្សតស៊ូជាតិ (NRF) បានបដិសេធការអះអាងនេះថាមិនពិត ដោយសង្កត់ធ្ងន់ថា ការប្រយុទ្ធគ្នានៅតែបន្ត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ