ព័ត៌មានអន្ដរជាតិ
បាងកក ប្រើរថយន្តក្រុង ចាក់វ៉ាក់សាំងចល័តជូន មនុស្សចាស់និងក្រុមងាយរងគ្រោះ
កាលពីថ្ងៃពុធទី៨ខែកញ្ញា រាជធានីរបស់ប្រទេសថៃ បានដាក់ដំណើរការនូវសេវាចាក់វ៉ាក់សាំងតាមរថយន្តក្រុង ដើម្បីធានាថា មនុស្សចាស់និងក្រុមងាយរងគ្រោះផ្សេងទៀតនៅក្នុងទីក្រុងបាងកក ទទួលបានថ្នាំបង្ការប្រឆាំងនឹងជំងឺកូវីដ-១៩។
ដោយសារតែវីរុសកូវីដបំប្លែងខ្លួន Delta កំពុងវាយលុក អាជ្ញាធរថៃបានតស៊ូដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃមេរោគឆ្លងដ៏អាក្រក់បំផុតរបស់ប្រទេសនេះ។

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទៅដល់អ្នកដែលពិបាកធ្វើដំណើរឆ្ងាយពីផ្ទះ រដ្ឋបាលទីក្រុងបាងកក បានដាក់រថយន្តក្រុងមួយគ្រឿងដែលមានក្រុមចាក់វ៉ាក់សាំងចល័ត។
អភិបាលក្រុងបាងកកលោក Aswin Kwanmuang និយាយថា នៅពេលនីតិវិធីត្រូវបានបញ្ចប់ រថយន្តក្រុងគួរតែអាចធ្វើដំណើរទៅកន្លែងផ្សេងៗគ្នាជារៀងរាល់ថ្ងៃ ហើយក្រុមចល័តជាច្រើនអាចត្រូវបានបញ្ជូនមក។

លោក Aswin Kwanmuang បានប្រាប់ក្រុមមនុស្សដែលរង់ចាំទទួលការចាក់ថ្នាំបង្ការថា “នេះគឺជាប្រភេទដំបូងរបស់យើង យើងកំពុងដំណើរការបន្ថែមទៀត”។
រថយន្តក្រុងនេះ ត្រូវការមនុស្សតែ ៥ ទៅ ៦ នាក់ប៉ុណ្ណោះ ដើម្បីធ្វើប្រតិបត្តិការ ពោលគឺអ្នកបើកបរម្នាក់ ពេទ្យចាក់វ៉ាក់សាំង៣នាក់និងអ្នករៀបចំឯកសារ២នាក់។ គម្រោងនេះអាចចាក់វ៉ាក់សាំងដល់មនុស្សជាង ១,០០០ នាក់ក្នុងមួយថ្ងៃ។

គួរបញ្ជាក់ថា យុទ្ធនាការចាក់ថ្នាំបង្ការរបស់ប្រទេសថៃ បានចាប់ផ្តើមយឺតជាងប្រទេសជិតខាងមួយចំនួន។ ប្រហែល ១៦,៥ ភាគរយនៃប្រជាជន ៧២ លាននាក់របស់ខ្លួន បានទទួលវ៉ាក់សាំងរួចហើយ។
ប្រទេសនេះបានរាយការណ៍ពីការឆ្លងជាង ១.៣ លានករណី និងការស្លាប់ដោយសារកូវីដជាង ១៣,៥០០ នាក់ដែលភាគច្រើនគឺចាប់តាំងពីខែមេសាមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Asian One
ចុចអាន៖ ឆ្លង ទម្លុះ វ៉ាក់ សាំង មនុស្ស វ័យ ចំណាស់ ប្រឈម នឹង ឈឺ ធ្ងន់ ធ្ងរខ្លាំង ជាង ក្មេង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


