Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនឥណ្ឌា រាប់ម៉ឺននាក់ ប្រមូលផ្តុំគ្នាអបអរពិធីបុណ្យសាសនា មិនរាងចាលនឹងកូវីដ (វីដេអូ)

បានផុស

នៅ

ពិភពលោកនៅមិនទាន់ភ្លេចឡើយថា ពិធីបុណ្យសាសនាបែបនេះហើយ​ ទើបធ្វើឲ្យករណីឆ្លងវីរុសកូវីដ-១៩ ហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងប្រទេសឥណ្ឌា កាលពីប៉ុន្មានខែមុន។

Ganesh immersion goes off without a hitch - The Hindu
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សរាប់ម៉ឺននាក់ បានចូលរួមពិធីបុណ្យនានាដោយមិនពាក់ម៉ាស ឬរក្សាគម្លាតអ្វីឡើយ ហើយអាជ្ញាធរត្រូវរងការស្តីបន្ទោសយ៉ាងខ្លាំង ចំពោះការដែលអនុញ្ញាតឲ្យពិធីបែបនេះ ប្រព្រឹត្តទៅបាន។

ចំណែករឿងហេតុថ្មីបំផុត អ្នកគោរពបូជារាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅតាមទីក្រុងនានា ទូទាំងប្រទេសឥណ្ឌាកាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២១ សម្រាប់ពិធីជ្រមុជទឹក ដែលសម្គាល់ជាថ្ងៃចុងក្រោយនៃពិធីបុណ្យ Ganesh Chaturthi រយៈពេល១០ថ្ងៃ ដែលពិធីបុណ្យនេះ បានកើតឡើងចំពេលចំនួនករណីឆ្លងវីរុសកូវីដ-១៩ នៅតែមានកម្រិតខ្ពស់ទូទាំងប្រទេស។

ក្នុងអំឡុងពេលនៃពិធីបុណ្យនេះ អ្នកកាន់សាសនាបានធ្វើដំណើរទៅដងទន្លេ ដើម្បីជ្រមុជរូបចម្លាក់ព្រះគណេស ដែលជាអាទិទេពនៃប្រាជ្ញា ភាពរុងរឿងនិងសំណាងល្អ របស់សាសនាហិណ្ឌូ។

ប្រទេសឥណ្ឌា បានរាយការណ៍ពីការឆ្លងមេរោគថ្មីចំនួន ៣០,៧៧៣ ករណី កាលពីថ្ងៃទី ១៩ ខែកញ្ញា ដែលធ្វើឲ្យករណីឆ្លងសរុបប្រចាំថ្ងៃនៅប្រទេសនេះ កើនឡើងដល់ ៤៤៤,៨៣៨ ករណី។

ស្របពេលជាមួយគ្នានោះ ប្រទេសនេះ បានចាក់វ៉ាក់សាំងពេញលេញ ១៤ភាគរយដល់ប្រជាជនរបស់ខ្លួន ខណៈកំពុងតស៊ូដើម្បីទប់ស្កាត់ជំងឺនេះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ ប្រជាជន ឥណ្ឌា ផ្ដុំគ្នាប្រារព្ធពិធីបុណ្យសាសនាហិណ្ឌូ បន់ស្រន់ព្រះក្បាលដំរីកម្ចាត់កូវីដឲ្យរលាយសាបសូន្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម