ព័ត៌មានអន្ដរជាតិ
កោះហ្គាំល្បីខាងចាក់វ៉ាក់សាំងជោគជ័យ តែឥឡូវ Delta កំពុងឆ្លងទម្លុះខ្លាំង
នៅខាងក្រៅមន្ទីរពេទ្យ Guam Memorial មានតង់វេជ្ជសាស្ត្រពណ៌ខៀវត្រូវបានដំឡើងសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ដែលហៀរហូរ។ ទិដ្ឋភាពបែបនេះបានធ្វើឲ្យអ្នកស្រុកហ្គាំភ្ញាក់ផ្អើលយ៉ាងខ្លាំង។
កោះមួយនេះទទួលបានជោគជ័យស្ទើរមិនគួរឲ្យជឿក្នុងយុទ្ធនាការណ៍ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដែលប្រជាជនមានសិទ្ធិស្ទើរតែ៩០%បានចាក់វ៉ាក់សាំងពេញទាំងពីរដូស និងចាក់ជូនភ្ញៀវទេសចរថែមទៀតផង។
ប៉ុន្តែតង់ត្រូវបានដំឡើងដើម្បីដាក់អ្នកជំងឺកូវីដដែលច្រើនលើសក្នុងមន្ទីរពេទ្យនៅពេលអាណចក្រតូចមួយនេះកំពុងប្រយុទ្ធនឹងរលកទី៣ដែលមានអត្រាស្លាប់ប្រចាំថ្ងៃឈានកម្រិតខ្ពស់បំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២០។

គីលានុប្បដ្ឋាក Pauline Perez នៅមន្ទីរពេទ្យបាននិយាយក្នុងវិដេអូចេញផ្សាយរដ្ឋាភិបាលដើម្បីអំពាវនាវឲ្យអ្នកមិនទាន់ចាក់វ៉ាក់សាំងប្រញាប់ទៅចាក់ឲ្យបានលឿនថា ៖«យើងគ្មានកន្លែងទំនេរទេ។ យើងមានអ្នកជំងឺកូវីដច្រើនកំពុងចាំនៅខាងក្រៅ»។
«យើងប្រើតង់ពេទ្យពណ៌ខៀវសម្រាប់ដាក់អ្នកជំងឺកូវីដដែលមានស្ថានភាពស្ថិរភាព។ ពួកគេត្រូវការវេជ្ជបណ្ឌិតពិនិត្យ ប៉ុន្តែមិនត្រូវការព្យាបាលទេ»។
សូម្បីមុនពេលកូវីដផ្ទុះខ្លាំង ប្រព័ន្ធសុខាភិបាលកោះហ្គាំផុយស្រួយស្រាប់ផង ប៉ុន្តែនៅពេលវីរុសបំប្លែងខ្លួនឆ្លងសាហាវ Delta រាតត្បាតឡើងបានធ្វើឲ្យប្រព័ន្ធសុខាភិបាលដួលរលំ។ កាលពីសប្តាហ៍មុន មន្ទីរពេទ្យរដ្ឋបានផ្អាកសេវាវះកាត់គ្រប់ប្រភេទដើម្បីរៀបចំធនធានដែលមានកំណត់ឡើងវិញ។
អ្នកនាំពាក្យមន្ទីរពេទ្យរដ្ឋ លោក Mai Habib បានឲ្យដឹងថា ៖«បញ្ហាបុគ្គលិកគឺជាមូលហេតុដែលយើងផ្អាកដំណើរការវះកាត់ដើម្បីទុកឲ្យបុគ្គលិកជួយអ្នកជំងឺកូវីដ»។

មន្ទីរពេទ្យ Guam Regional Medical City ដែលជាមន្ទីរពេទ្យឯកជនមួយក៏មានស្ថានភាពដូចពេទ្យរដ្ឋដែរ។
លោកវេជ្ជបណ្ឌិត Alexander Wielaard ប្រធានផ្នែកវេជ្ជសាស្ត្ររបស់មន្ទីរពេទ្យខាងលើបាននិយាយថា ៖«យើងកំពុងស្ថិតក្នុងវិបត្តិ។ យើងកំពុងឃើញចំនួនអ្នកជំងឺមិនប្រក្រតី»។
ថ្ងៃខ្លះ កោះហ្គាំមានអ្នកឆ្លងជិត៣០០នាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះដែលផ្ទុយពីការឆ្លាក់ចុះប៉ុន្មានខែកន្លងទៅ។ រហូតដល់ពេលនេះហ្គាំមានអ្នកឆ្លងសរុប ១៤៧០៥នាក់ ពោលគឺស្មើនឹង៩%នៃប្រជាជនរបស់ខ្លួន១៦០០០០នាក់ និងស្លាប់១៩៥នាក់។
លទ្ធផលធ្វើតេស្តកូវីដក្នុងរយៈពេល២ខែកន្លងទៅនេះបង្ហាញពីអត្រាឆ្លងទម្លុះអ្នកចាក់វ៉ាក់សាំងរួចគួរឲ្យបារម្ភ។ ក្នុងនោះអ្នកឆ្លងកូវីដ១៧៦៥នាក់ មានអ្នកចាក់វ៉ាក់សាំងរួច៥៥៤នាក់ក្នុងខែសីហា។ ជាទូទៅ ករណីឆ្លងទម្លុះវ៉ាក់សាំងមានដល់ទៅ៣១% ដែលអត្រានេះខ្ពស់ជាងនៅសហរដ្ឋអាមេរិកដែលរដ្ឋចាក់វ៉ាក់សាំងច្រើនបំផុតឆ្លងទម្លុះមានជាង១%ប៉ុណ្ណោះ។ អ្នកជំងឺឆ្លងកូវីដទម្លុះនៅហ្គាំមានប្រហែលជា៤០%ត្រូវចូលព្យាបាលនៅមន្ទីរពេទ្យ។
ការកើនឡើងកូវីដកំពុងធ្វើឲ្យងឿឆ្ងល់ចំពោះទឹកដីកោះដែលមានអត្រាចាក់វ៉ាក់សាំងជិត៩០%នៃប្រជាជនរបស់ខ្លួនទៅហើយ។ រហូតដល់ពេលនេះ អ្នកចាក់វ៉ាក់សាំងសរុបចំនួន ១១៨ ៧៥៦នាក់ ស្មើនឹង៨៧.១៣%នៃប្រជាជនហ្គាំដែលមានសិទ្ធិចាក់វ៉ាក់សាំង រាប់ចាប់ពីអាយុ១២ឆ្នាំឡើងគឺចាក់ពេញដូស។ សម្រាប់កុមារដល់មនុស្សជំទង់អាយុ១២ដល់១៧ឆ្នាំមានចំនួន១០៣១៨នាក់។

អត្រាឆ្លងទម្លុះវាក់សាំងខ្ពស់បានកំពុងធ្វើឲ្យមានកង្វល់យ៉ាងខ្លាំងនៅក្នុងសហគមន៍។
លោកវេជ្ជបណ្ឌិត Peter Lombard សមាជិកក្រុមទីប្រឹក្សាបានឲ្យដឹងថា មូលហេតុបណ្តាលឲ្យអត្រាឆ្លងទម្លុះខ្ពស់គឺបណ្តាលមកពីប្រសិទ្ធភាពវ៉ាក់សាំងថយចុះក្នុងរយៈពេល៦ខែ បន្ទាប់ពីចាក់។
លោកបានលើកឡើងថា ៖«ខ្ញុំជឿថា ទិន្នន័យពិតប្រាកដ។ ឥឡូវនេះ តើវាជាមូលហេតុគួរឲ្យព្រួយបារម្ភ? នេះជាសំនួរ។ រឿងមួយដែលអ្នកត្រូវធ្វើគឺ ស្វែងរកកន្លែងណាដែលមានអត្រាចាក់វ៉ាក់សាំងល្អ និងបែងចែកវ៉ាក់សាំងខ្ពស់កាលពីដំបូង»។
«ក្រឡេកមើលការចែកចាយវ៉ាក់សាំង និងចំនួនវ៉ាក់សាំងត្រូវបានចាក់ច្រើននៅហ្គាំ ខ្ញុំសង្ស័យថា គឺដោយសារយើងមានចំនួនប្រជាជនច្រើនវ៉ាក់សាំងបានច្រើនលឿន ហើយប្រសិទ្ធភាពវ៉ាក់សាំងបានថយចុះលឿនជាងអ្វីដែលយើងឃើញនៅរដ្ឋផ្សេង»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


