ព័ត៌មានអន្ដរជាតិ
គ្រួសារមហាសេដ្ឋី ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅ អ៊ីតាលី
យន្តហោះឯកជនមួយគ្រឿង បានធ្លាក់ចូលទៅក្នុងប្លុកការិយាល័យមួយនៅភាគខាងជើងទីក្រុង Milan ប្រទេសអ៊ីតាលី ដោយបានសម្លាប់មនុស្សទាំង ៨ នាក់នៅលើយន្តហោះ។

យន្ដហោះម៉ាស៊ីនមួយធុន Pilatus PC-12 ដែលធ្វើដំណើរឆ្ពោះទៅកោះ Sardinia បានធ្លាក់បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន Linate ក្នុងទីក្រុង Milan។
អ្នកបើកយន្ដហោះគឺជាមហាសេដ្ឋីរ៉ូម៉ានីឈ្មោះ Dan Petrescu អាយុ ៦៨ ឆ្នាំ។ គាត់បានស្លាប់រួមជាមួយប្រពន្ធ និងកូនប្រុសរបស់ពួកគេ។

ឧបទ្ទវហេតុនេះបានបំផ្លាញប្លុកការិយាល័យ ហើយរថយន្តជាច្រើនគ្រឿងដែលចតចោល ត្រូវភ្លើងឆាបឆេះ។ ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់នៅលើដី បានរងរបួសទេ។
ការស៊ើបអង្កេតអំពីមូលហេតុនៃការធ្លាក់យន្តហោះនេះ កំពុងដំណើរការ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ យន្តហោះចម្បាំងរបស់កងទ័ពអាកាសអាមេរិកធ្លាក់អំឡុងពេលចុះចត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


