ព័ត៌មានអន្ដរជាតិ
ឥណ្ឌូនេស៊ី ដាក់ពង្រាយកងអង្គភាពពិសេសបន្ទាប់ពីការវាយប្រហារភេរវកម្ម
កងកម្លាំងប្រដាប់អាវុធឥណ្ឌូនេស៊ី (TNI) បានដាក់ពង្រាយអង្គភាពពិសេសមួយទៅកាន់តំបន់ Poso ក្នុងខេត្ត Central Sulawesi ដើម្បីជួយតាមប្រមាញ់រកសមាជិកនៃក្រុមភេរវកម្មមួយដែលបានសម្លាប់អ្នកភូមិ៤នាក់និងកម្ទេចផ្ទះចំនួន៦ខ្នងក្នុងភូមិមួយកាលពីសប្តាហ៍មុន។

មេបញ្ជាការ TNI លោក Hadi Tjahjanto បាននិយាយថា អង្គភាពពិសេសនេះត្រូវបានដាក់ពង្រាយនៅព្រឹកថ្ងៃអង្គារទី១ខែធ្នូនេះដើម្បីជួយក្នុងការតាមប្រមាញ់សមាជិកក្រុមជ្រុលនិយម East Indonesia Mujahidin (MIT) ដែលគេគិតថា ទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
លោក Hadi បានប្រាប់សន្និសីទកាសែតកាលពីថ្ងៃចន្ទថា “កងអង្គភាពពិសេសមួយត្រូវដាក់ពង្រាយពីមូលដ្ឋានទ័ពអាកាស Perdanakusuma ទៅទីក្រុង Palu ហើយក្រោយមកបានបោះទីតាំងនៅតំបន់ Poso ដើម្បីពង្រឹងកងអង្គភាពដែលមានស្រាប់នៅទីនោះ”។

លោកថា អង្គភាពនេះនឹងផ្តល់ការគាំទ្រពេញទំហឹងដល់នគរបាលជាតិក្នុងការតាមប្រមាញ់ MIT។
លោកប្រធានាធិបតី Joko Widodo បានថ្កោលទោសចំពោះការសម្លាប់នៅក្នុងតំបន់ Sigi ដោយនិយាយថា រដ្ឋាភិបាលនឹងផ្តល់សំណងហិរញ្ញវត្ថុដល់ក្រុមគ្រួសារដែលរងគ្រោះដោយសារឧប្បត្តិហេតុនេះ។

ស្របពេលជាមួយគ្នានោះ លោកបានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់និងអត់ធ្មត់ខណៈដែលរដ្ឋាភិបាលកំពុងធ្វើការឆ្ពោះទៅរកការចាប់ខ្លួនអ្នកដែលទទួលខុសត្រូវ។
លោក Joko បាននិយាយកាលពីថ្ងៃចន្ទថា “បទឧក្រិដ្ឋដ៏សាហាវនេះមានគោលបំណងយ៉ាងច្បាស់ដើម្បីបង្កនិងបង្កើតឲ្យមានអំពើភេរវកម្មក្នុងចំណោមសាធារណជនដើម្បីបំផ្លាញឯកភាពនិងភាពសុខដុមជាតិ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Jakarta Post
ចុចអាន៖ រំលោភក្មេងនៅឥណ្ឌូនេស៊ី ត្រូវវាយ១៤៦រំពាត់ផ្តៅជាសាធារណៈ
ចុចអាន៖ ឥណ្ឌូនេស៊ី ចេញការព្រមានអំពីរលកយក្សស៊ូណាមិដោយសាររញ្ជួយដី៦.៣រ៉ិចទ័រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


