ព័ត៌មានអន្ដរជាតិ
លោក ពូទីន ព្រមានថា ប្រទេសក្រៅតំបន់កុំជ្រៀតជ្រែកបញ្ហាជម្លោះនៅ សមុទ្រចិនខាងត្បូង
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធបាននិយាយថា បណ្តាប្រទេសនៅក្រៅតំបន់មិនគួរជ្រៀតជ្រែកក្នុងវិវាទជុំវិញបញ្ហាសមុទ្រចិនខាងត្បូងឡើយ ។

លោក ពូទីន បានថ្លែងបែបនេះ នៅពេលឆ្លើយតបទៅនឹងសំណួរក្នុងសម័យប្រជុំពេញអង្គនៃវេទិកាអន្តរជាតិថាមពលរុស្ស៊ីនៅទីក្រុងម៉ូស្គូកាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ ។
លោកក៏បានជំរុញឲ្យបណ្តាប្រទេសក្នុងតំបន់ជំរុញការដោះស្រាយបញ្ហានេះ ដោយផ្អែកលើបទដ្ឋាននៃច្បាប់អន្តរជាតិដើម្បីធានាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ ។

ក្នុងវេទិកានោះលោក ពូទីន ក៏បានលើកឡើងផងដែរថា ចិនគឺជាដៃគូដែលគួរឲ្យទុកចិត្តបំផុតរបស់រុស្ស៊ី ។
លោកប្រធានាធិបតីបាននិយាយថា ប្រទេសចិនគឺជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយគួរឲ្យទុកចិត្តបំផុតរបស់រុស្ស៊ី ហើយភាគីទាំងពីរបានរក្សាកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើគ្រប់វិស័យ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ ក្រុមមន្ត្រី រុស្ស៊ី បារម្ភថាលោក ពូទីន ឆ្លងកូវីដ ក្រោយឃើញក្អកច្រើនលើកក្នុងកិច្ចប្រជុំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


