ព័ត៌មានអន្ដរជាតិ
ក្រុមមនុស្ស ២ប្រភេទ កំពុងរងគ្រោះខ្លាំង ដោយសារកូវីដ នៅ ចក្រភពអង់គ្លេស
អត្រាឆ្លងកូវីដនៅចក្រភពអង់គ្លេស បានវិលត្រឡប់មកកម្រិតដូចខែមករាវិញហើយ ដោយមានការឆ្លងមួយលានករណី ហើយក្រុមមនុស្សពីរប្រភេទ កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។
យោងតាមការិយាល័យស្ថិតិជាតិ (ONS) បានឲ្យដឹងថា ការឆ្លង បានកើនឡើងខ្លាំងបំផុតក្នុងចំណោមសិស្សសាលាអាយុ ៧ដល់១១ឆ្នាំ និងមនុស្សអាយុ៥០ឆ្នាំឡើង។

តួលេខក៏បានបង្ហាញផងដែរថា មនុស្សម្នាក់ក្នុងចំណោម៦០នាក់នៅក្នុងគ្រួសារឯកជននៅប្រទេសអង់គ្លេស បានឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេលមួយសប្តាហ៍គិតត្រឹមថ្ងៃទី ៩ ខែតុលា ពោលគឺកើនឡើងពី ម្នាក់ក្នុងចំណោម ៧០ នាក់កាលពីសប្តាហ៍មុន។
គួរបញ្ជាក់ថា ម្នាក់ក្នុងចំណោម ៦០ នាក់គឺស្មើនឹងមនុស្សប្រហែល ៨៩០,០០០ នាក់។

នៅពេលវិបត្តិកូវីដរលកទីពីរឈានដល់ចំណុចកំពូលកាលពីដើមខែមករា មនុស្សប្រហែលម្នាក់ក្នុងចំណោម ៥០ នាក់ត្រូវបានគេប៉ាន់ស្មានថា ផ្ទុកមេរោគឆ្លង។
ONS និយាយថា “ទិន្នន័យពីការស្ទាបស្ទង់ ការឆ្លងមេរោគកូវីដ-១៩ បានបង្ហាញថា មនុស្សមួយលាននាក់នៅទូទាំងចក្រភពអង់គ្លេស មានផ្ទុកវីរុសកូវីដ-១៩ នៅសប្តាហ៍ចុងក្រោយនេះ ស្របពេលការឆ្លងបានកើនឡើងនៅទូទាំងប្រទេសអង់គ្លេស និងវេលស៍ ប៉ុន្តែបានធ្លាក់ចុះនៅស្កុតឡែន”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ ជាង ៤ម៉ឺន នាក់នៅអង់គ្លេស តេស្តរហ័សឃើញកូវីដ តែតេស្តម៉ាស៊ីនធំ បែរជា អវិជ្ជមាន
-
កីឡា២៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


