ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួន Delta ទម្រង់ថ្មីឆ្លងលឿនមែន តែអ្នកវិទ្យាសាស្ត្រថា កុំបារម្ភ បើធ្វើរឿងនេះ
បច្ចុប្បន្នពិភពលោកកំពុងប្រឈមមុខវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីមួយទៀត ដែលគេស្គាល់ថា AY.4.2 ឬ “Delta Plus” ហើយយើងបានដឹងអ្វីខ្លះអំពីវីរុសដែលឆ្លងលឿន និងរហ័សមួយនេះ ។

វីរុសកូវីដបំប្លែងខ្លួនប្រភេទ AY.4.2 គឺជាការវិវត្តិមកពីវីរុសបំប្លែងខ្លួនឥណ្ឌា Delta ។ បច្ចុប្បន្នវាកំពុងរីករាលដាលទាំងនៅសហរដ្ឋអាមេរិក រុស្ស៊ី និងចក្រភពអង់គ្លេស ។
ទន្ទឹមនោះ ទិន្នន័យដំបូងពីចក្រភពអង់គ្លេសបង្ហាញថា វីរុសបំប្លែងខ្លួនប្រភេទ AY.4.2 អាចឆ្លងលឿនជាងវីរុសបំប្លែងខ្លួន Delta ដល់ទៅ ១០ ដងឯណោះ ប៉ុន្តែការស្រាវជ្រាវបន្ថែមទៀតគឺត្រូវការដើម្បីបញ្ជាក់បន្ថែម ។

ប៉ុន្តែអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា ការវិវត្តនេះហាក់ដូចជាមានភាពជិតស្និទ្ធនឹងវីរុសកូវីដ ១៩ ទម្រង់ដើម ហើយវ៉ាក់សាំងបច្ចុប្បន្នមានប្រសិទ្ធភាពអាចការពារបាន ។
អ្នកវិទ្យាសាស្ត្រនិយាយថា វីរុសដែលមានសមត្ថភាពឆ្លងលឿន និងរហ័សនេះមិនប្រាកដថា វាមានគ្រោះថ្នាក់ខ្លាំងនោះទេ ហើយថា ការចាក់វ៉ាក់សាំងនៅតែជាខែលការពារដ៏ល្អបំផុតប្រឆាំងនឹងការវិវត្តិគ្រប់វីរុសកូវីដបំប្លែងខ្លួនទាំងអស់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ រុស្ស៊ី រកឃើញវីរុសបំប្លែងខ្លួន Delta ទម្រង់ថ្មី ឆ្លងខ្លាំងជាងប្រភេទដើមដល់ទៅ ១០ ដង

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន