ព័ត៌មានអន្ដរជាតិ
ចិន ឆ្លើយតបទៅអាមេរិក ទាំងកំហឹង ក្រោយលោក បៃដិន ប្រកាស ការពារកោះតៃវ៉ាន់
ប្រទេសចិន បានឆ្លើយតបដោយកំហឹងចំពោះសហរដ្ឋអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន នឹងការពារកោះតៃវ៉ាន់ ប្រសិនបើរងការវាយប្រហារដោយប្រទេសចិន ដែលបង្កឲ្យមានការភ័យខ្លាចផ្ទុះសង្គ្រាមលោកលើកទី៣។
ឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក បៃដិន, អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា គ្មានផ្លូវដែលប្រទេសចិន ត្រូវសម្របសម្រួលលើបញ្ហាកោះតៃវ៉ាន់នោះទេ។

លោកនិយាយថា “នៅពេលនិយាយអំពីបញ្ហាទាក់ទងនឹងអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិននិងផលប្រយោជន៍ស្នូលផ្សេងទៀត គ្មានកន្លែងសម្រាប់ចិនក្នុងការសម្របសម្រួលឬធ្វើសម្បទានឡើយ។
គ្មាននរណាម្នាក់អាចមើលស្រាលការប្តេជ្ញាចិត្តដ៏មុតមាំ និងសមត្ថភាពដ៏រឹងមាំរបស់ប្រជាជនចិន ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីបានទេ។ កោះតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន។ បញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ដែលមិនអនុញ្ញាតឲ្យមានការធ្វើអន្តរាគមន៍ពីបរទេសឡើយ។

ការអត្ថាធិប្បាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក គឺជាលើកទីពីរហើយ ចាប់តាំងពីខែសីហាមក ដែលកាលនោះ លោកបានព្រមានអំពីការដែលអាមេរិកទៅជួយតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារពីចិន។
ក្នុងកម្មវិធី CNN town hall កាលពីយប់ថ្ងៃព្រហស្បតិ៍ ពិធីករ CNN លោក Anderson Cooper បានសួរទៅលោក បៃដិន ថា “តើអ្នកកំពុងនិយាយថាអាមេរិកនឹងការពារតៃវ៉ាន់ ប្រសិនបើចិនវាយប្រហារមែនទេ?”។ ពេលនោះលោកប្រធានាធិបតីបានឆ្លើយតបថា “មែនហើយ យើងមានការប្តេជ្ញាចិត្តក្នុងការធ្វើដូច្នេះ”។

ស្របពេលជាមួយគ្នានោះដែរ ទស្សនិកជនម្នាក់បានសួរទៅលោក Biden អំពីការធ្វើតេស្តមីស៊ីលលឿនជាងសំឡេងរបស់ចិននាពេលថ្មីៗនេះ ហើយបានសួរទៅលោកថា តើសហរដ្ឋអាមេរិកនឹងប្រឆាំងចិនដែរឬក៏អត់?
លោក បៃដិន បានឆ្លើយតបថា កុំព្រួយបារម្ភអំពីថាតើអាវុធទាំងនោះមានកម្លាំងខ្លាំងប៉ុនណា សហរដ្ឋអាមេរិកមានយោធាខ្លាំងបំផុតនៅលើពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ បៃដិន ប្រកាសក្តែងៗ អាមេរិក នឹងការពារតៃវ៉ាន់ បើ ចិន វាយប្រហារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


