ព័ត៌មានអន្ដរជាតិ
ប្រព័ន្ធសុខាភិបាលប្រទេសប៉ាពួញហ្គីណេកំពុងដុនដាបដោយអ្នកជំងឺកូវីដ
សហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិនៅថ្ងៃចន្ទនេះបាននិយាយថា សកម្មភាពអន្តរជាតិរួមគ្នាត្រូវការធ្វើដើម្បីជួយដល់ប្រទេសប៉ាពួញហ្គីណេ ដោយសារកូវីដ-១៩កំពុងរាតត្បាតខ្លាំងធ្វើឲ្យប្រព័ន្ធសុខាភិបាលដុនដាប។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលចុងក្រោយបំផុតដែលរកបានបង្ហាញថា ករណីឆ្លងកូវីដ-១៩នៅប្រទេសកោះដែល មានប្រជាជន៩លាននាក់ថ្មីៗនេះបានកើនឡើងខ្លាំង ខណៈកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមានអ្នកឆ្លងថ្មី៣៨៥នាក់។
រហូតដល់ពេលនេះ ប្រទេសប៉ាពួញហ្គីណេ មានអ្នកឆ្លងសរុប២៦៧៣១នាក់ និង៣២៩នាក់ដែលត្រូវបានបញ្ជាក់ជាផ្លូវការ។

នៅពេលកូវីដកំពុងរាតត្បាតខ្លាំង ការចាក់វ៉ាក់សាំងការពារមានដំណើរការយឹតខ្លាំងដោយទើបចាក់ពេញដូសបានតិចជាង១%ប៉ុណ្ណោះ។ នេះបើយោងតាមទិន្នន័យពិភពលោក បើទោះជារដ្ឋាភិបាលបានរំពឹងទុកជាច្រើនខែមកហើយថា ខ្លួននឹងចាក់វ៉ាក់សាំងដល់មនុស្សគ្រប់គ្នាឥឡូវនេះ។
កាកបាទក្រហមបាននិយាយថា ព័ត៌មានមិនពិត ការព្រួយបារម្ភពីសាធារណៈ និងបញ្ហាប្រឈមខាងដឹកជញ្ជូនបានធ្វើឲ្យយុទ្ធនាការណ៍ចាក់វ៉ាក់សាំងយឹត។
លោក Uvenama Rova អគ្គលេខាធិការកាកបាទក្រុមប្រទេសមួយនេះបាននិយាយក្នុងសេចក្តីប្រកាសមួយថា ៖«ការប្រឹងប្រែងបន្ទាន់ និងការឧបត្ថម្ភគាំទ្របន្ថែមគឺត្រូវការឲ្យជួយដល់ប្រព័ន្ធសុខាភិបាលដើម្បីទប់ស្កាត់ពីការបាត់បង់ជីវិតមនុស្សកាន់តែច្រើននាប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខ»។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងកូវីដ-១៩ជាតិរបស់ប៉ាពួញហ្គីណេបង្ហាញថា មន្ទីរពេទ្យធំៗទាំងអស់នៅក្នុងប្រទេសកំពុងដុនដាបដោយករណីឆ្លងកំពុងកើនឡើង។
លោក Gary Nou ប្រធានក្រុមសម្រាប់ក្រុមវេជ្ជសាស្ត្រអាសន្ននៅមជ្ឈមណ្ឌលជាតិបាននិយាយថា ៖«នៅពេលនេះ ស្ទើរតែគ្រប់គ្រងលែងបានចំពោះអ្នកជំងឺដែលមានស្រាប់»។
ក្រុមគ្រូពេទ្យរបស់ប្រទេសអូស្ត្រាលីទើបបានទៅដល់ទីក្រុង Port Moresby ក្នុងខែនេះ ហើយចក្រភពអង់គ្លេសក៏បានបញ្ជូនក្រុមគ្រួសារពេទ្យទៅដែរ។
នៅពេលប្រទេសផ្សេងៗនៅតំបន់ប៉ាស៊ីហ្វិក ដូចជាកោះ Solomon និង Kiribati ក៏មានល្បឿនយឹតក្នុងការចាក់វ៉ាក់សាំង ប៉ុន្តែប្រទេសតូច Palau ចាក់បានដល់៩៩%នៃប្រជាជនរបស់ខ្លួនរាប់បញ្ចូលទាំងកុមារអាយុ១២ឆ្នាំគិតត្រឹមពាក់កណ្តាលខែតុលា ខណៈប្រទេសហ្វីជីចាក់បាន៩៦%៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


