ព័ត៌មានអន្ដរជាតិ
តុងហ្គា ប្រឈមការបិទខ្ទប់ ទោះទើបរកឃើញអ្នកកើតកូវីដ ១ករណីដំបូង
នៅថ្ងៃសៅរ៍ទី៣០ ខែតុលានេះ ប្រជាជនតុងហ្គា បានប្រញាប់ប្រញាល់ធ្វើដំណើរទៅ មណ្ឌលចាក់វ៉ាក់សាំង បន្ទាប់ពីរដ្ឋាភិបាល ព្រមានថា កោះធំ Tongatapu អាចនឹងត្រូវបិទខ្ទប់នៅសប្តាហ៍ក្រោយ ក្រោយកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩លើកដំបូង។
អ្នកឆ្លង គឺស្ថិតក្នុងចំណោមមនុស្ស ២១៥នាក់ នៅលើជើងហោះហើរមាតុភូមិនិវត្តន៍ មកពីទីក្រុង Christchurch នៃប្រទេសនូវែលសេឡង់។
នៅថ្ងៃសៅរ៍នេះ លោកនាយករដ្ឋមន្រ្តី Pohiva Tuionetoa បានព្រមានអ្នកកោះ ឲ្យត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការបិទខ្ទប់ ប្រសិនបើករណីបន្ថែមទៀតលេចឡើង។
ព្រះរាជាណាចក្រប៉ាស៊ីហ្វិកដ៏តូចមួយនេះ ដែលមានចម្ងាយប្រហែល ១,៨០០គីឡូម៉ែត្រ ភាគឦសានប្រទេសនូវែលសេឡង់ គឺស្ថិតក្នុងចំណោមប្រទេសមួយក្តាប់តូចប៉ុណ្ណោះ ដែលអាចគេចផុតពីមេរោគឆ្លង ដែលបានប៉ះពាល់ដល់មនុស្សរាប់ពាន់លាននាក់នៅទូទាំងពិភពលោក និងបានឆក់យកជីវិតមនុស្សជិត៥លាននាក់។
គួរបញ្ជាក់ថា មានតែប្រហែលមួយភាគបីប៉ុណ្ណោះនៃប្រជាជនតុងហ្គាចំនួន ១០៦,០០០ នាក់ ដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ ២ដូស៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ ចិន កត់ត្រាករណីឆ្លងកូវីដក្នុងសហគមន៍ អាក្រក់បំផុតមិនធ្លាប់ជួបសោះ ៦សប្តាហ៍មកនេះ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


