ព័ត៌មានអន្ដរជាតិ
ស្អែកនេះ រុស្ស៊ីនឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់អ្នកក្រុង មូស្គូ
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អភិបាលក្រុងមូស្គូលោក Sergey Sobyanin បានប្រកាសថា ប្រជាជននៅក្នុងរដ្ឋធានីនេះនឹងអាចទទួលបានវ៉ាក់សាំង Sputnik V ចាប់ពីថ្ងៃសៅរ៍ស្អែកនេះទៅ។

វេជ្ជបណ្ឌិត គ្រូបង្រៀននិងអ្នកធ្វើការផ្នែកសង្គមនឹងជាក្រុមទីមួយដែលត្រូវគេចាក់វ៉ាក់សាំង។ យោងតាមលោក Sobyanin បានឲ្យដឹងថា អ្នកក្រុងមូស្គូនឹងអាចទទួលបានការចាក់ថ្នាំបង្ការនៅតាមទីតាំងចាក់ថ្នាំដែលត្រូវបានបង្កើតឡើងជុំវិញទីក្រុង។

លោកប្រធានាធិបតី Vladimir Putin បានបញ្ជាឲ្យចាប់ផ្តើមកម្មវិធីនេះកាលពីថ្ងៃពុធដោយលោកនិយាយថា “ការផលិត Sputnik V ដែលជាវ៉ាក់សាំងត្រូវបានចុះបញ្ជីដំបូងបង្អស់លើពិភពលោកប្រឆាំងនឹងវីរុសកូរ៉ូណាគឺជាអ្វីដែលអនុញ្ញាតឲ្យយើងចាប់ផ្តើមចាក់វ៉ាក់សាំងបាន”។
ប្រទេសរុស្ស៊ីបានបង្កការភ្ញាក់ផ្អើលកាលពីខែសីហានៅពេលខ្លួនក្លាយជាប្រទេសដំបូងគេដែលបានអនុម័តរូបមន្តការពារប្រឆាំងនឹងជំងឺកូវីដ១៩។

ស្របពេលដែលអ្នកអត្ថាធិប្បាយនិងអ្នកវិទ្យាសាស្ត្រអន្តរជាតិមួយចំនួនបានសម្តែងការព្រួយបារម្ភចំពោះល្បឿនដែលរូបមន្តនេះត្រូវបានចុះបញ្ជីនោះ អ្នកបង្កើតបានអះអាងថា ការសម្រេចចិត្តគឺផ្អែកលើទិន្នន័យដំបូងនៃការសាកល្បងវិជ្ជមានដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Lancet៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ RT
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


