ព័ត៌មានអន្ដរជាតិ
ជប៉ុន សម្លាប់មាន់ជាង ១០ម៉ឺនក្បាល បន្ទាប់ពីផ្ទុះជំងឺផ្តាសាយបក្សី
ប្រទេសជប៉ុន បានរកឃើញការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីជាលើកដំបូង សម្រាប់រដូវរងាឆ្នាំ ២០២១ ដោយករណីជំងឺនេះ ត្រូវបានបញ្ជាក់ក្នុងកសិដ្ឋានបសុបក្សីមួយកន្លែង នៅភាគឦសានប្រទេស។

ក្រសួងកសិកម្មបានឲ្យដឹងនៅថ្ងៃពុធទី១០ខែវិច្ឆិកានេះថា សត្វមាន់ប្រហែល១៤៣,០០០ក្បាល កំពុងត្រូវបានសម្លាប់នៅកសិដ្ឋានក្នុងទីក្រុង Yokote នៃខេត្ត Akita។ ក្រសួងបន្ថែមថា តំបន់ហាមឃាត់ចម្ងាយរហូតដល់១០គីឡូម៉ែត្រ ពីកសិដ្ឋានត្រូវបានបង្កើតឡើង។
ក្រសួងបន្តថា “បើតាមស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសជប៉ុន យើងមិនជឿថាមានលទ្ធភាពណាមួយនៃជំងឺគ្រុនផ្តាសាយបក្សីឆ្លងមកមនុស្សតាមរយៈការប្រើប្រាស់សាច់មាន់ ឬស៊ុតនោះទេ”។

ប៉ុន្តែការកើនឡើងនៃករណីឆ្លងទៅមនុស្សកាន់តែច្រើនក្នុងប្រទេសចិននៅឆ្នាំនេះ កំពុងក្លាយជាប្រភពនៃក្តីបារម្ភក្នុងចំណោមអ្នកជំនាញផ្នែករោគរាតត្បាត ជាពិសេសនៅពេលដែលពិភពលោកកំពុងធូរស្រាលពីជំងឺរាតត្បាតកូវីដ-១៩បន្តិចម្តងៗ។
ក្នុងឆ្នាំ ២០២១នេះ ប្រទេសចិនបានរាយការណ៍ពីការឆ្លងមេរោគផ្តាសាយបក្សី H5N6 មកមនុស្សចំនួន២១ករណី ទៅអង្គការសុខភាពពិភពលោក (WHO) បើធៀបនឹងឆ្នាំមុនដែលមានតែ ៥ ករណីប៉ុណ្ណោះ។ សម្រាប់ករណីឆ្នាំនេះ មានមនុស្សចំនួន៦នាក់បានស្លាប់ និងច្រើននាក់ទៀតធ្លាក់ខ្លួនឈឺធ្ងន់។

ការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សី ក៏ត្រូវបានរាយការណ៍ផងដែរក្នុងរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ថ្មីៗនេះនៅទ្វីបអឺរ៉ុប ដោយកសិដ្ឋានក្នុងប្រទេសប៉ូឡូញ គឺជាទីតាំងចុងក្រោយបំផុតដែលផ្ទុះការឆ្លង។
កាលពីរដូវរងាឆ្នាំមុន ប្រទេសជប៉ុនបានជួបប្រទះជំងឺផ្តាសាយរដូវរងាដ៏អាក្រក់បំផុត នៅក្នុងកសិដ្ឋាន ដោយសត្វមាន់ជាងបីលានក្បាលត្រូវបានសម្លាប់ និងមួយភាគបួននៃខេត្តរបស់ប្រទេសនេះត្រូវរងផលប៉ះពាល់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Asian One
ចុចអាន៖ ចិន ប្រកាសរកឃើញករណីឆ្លងវីរុសផ្តាសាយបក្សី H10N3 ពីសត្វទៅមនុស្ស លើកដំបូងលើលោក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


