Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ថា រុស្ស៊ី ត្រៀមខ្លួនជាស្រេច ដើម្បីជួយដោះស្រាយវិបត្តិ ជនចំណាកស្រុក បេឡារុស្ស

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់បទសម្ភាសន៍មួយ តាមទូរទស្សន៍រដ្ឋថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ី ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ជួយដោះស្រាយវិ​បត្តិជនចំណាកស្រុក​នៅតាមព្រំដែនរវាងបេឡារុស្ស និង​ប៉ូឡូញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន ត្រូវបានគេដកស្រង់​សម្ដី​ថា “យើង​ត្រៀមខ្លួន​ជាស្រេច ​ដើម្បី​ជួយ​​គ្រប់​មធ្យោបាយ ប្រសិន​បើ​ជា​ការ​ពិត​ អ្វីៗ​នឹងអាស្រ័យលើយើង” ។

គួរ​បញ្ជាក់​ថា ​រុស្សី​គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​បេឡារុស្ស ដែលសហភាពអឺរ៉ុបនិយាយថា ទទួលខុសត្រូវ​លើការ​ហោះហើរ​លើជនចំណាកស្រុករាប់ពាន់នាក់ ដែលភាគច្រើន​មកពី​មជ្ឈិមបូព៌ា ហើយ​ជំរុញ​ពួកគេ​ឲ្យ​ព្យាយាម​ឆ្លង​ដែន​ខុស​ច្បាប់​ទៅកាន់​ប្រទេស​ប៉ូឡូញ។

លោកពូទីនបានស្តីបន្ទោសលោកខាងលិច​ ចំពោះវិបត្តិ ដោយសំដៅទៅលើជម្លោះនៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​អាហ្វហ្គានីស្ថាន។ លោកពូទីន​បាននិយាយនៅក្នុង​បទសម្ភាសន៍​ថា​ លោកបាន​និយាយ​ជាមួយ​ប្រធានាធិបតី​បេឡារុស្ស​ គឺ​លោក Alexander Lukashenko ពីរ​ដង​ ចាប់តាំង​ពី​វិបត្តិ​ជន​ចំណាកស្រុក​បាន​ចាប់ផ្ដើម ​ប៉ុន្តែ​លោក​បាន​ដឹង​ពី​បញ្ហា​នេះ ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CGTN

ចុចអាន៖លោក ពូទីន ថា ឆ្នាំក្រោយ រុស្ស៊ី នឹងមានមីស៊ីលល្បឿនលឿនជាងសំឡេង ហើយមិនបាច់ស្ទាក់ចាប់ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម