ព័ត៌មានអន្ដរជាតិ
នៅអាមេរិក Amazon ត្រូវពិន័យ៥០ម៉ឺនដុល្លារព្រោះអត់ជូនដំណឹងច្បាស់ពីកូវីដ
ក្រុមហ៊ុន Amazon បានយល់ព្រមបង់ប្រាក់ពិន័យចំនួន៥០ម៉ឺនដុល្លារអាមេរិក និងត្រូវបានមន្ត្រីរដ្ឋកាលីហ្វញ៉ាឃ្លាំមើល បន្ទាប់ពីអគ្គមេធាវីរបស់រដ្ឋបាននិយាយថា ក្រុមហ៊ុននេះមិនបានជូនដំណឹងគ្រប់គ្រាន់ដល់បុគ្គលិក និងអាជ្ញាធរសុខាភិបាលអំពីករណីកូវីដ-១៩។
Amazon មានបុគ្គលិកប្រហែលជា១៥ម៉ឺននាក់នៅរដ្ឋកាលីហ្វញ៉ា ដែលភាគច្រើនធ្វើការនៅកន្លែងវិបខ្ចប់ ដឹកជញ្ជូន និងឃ្លាំងជាដើម។ ការព្រមព្រៀងដែលត្រូវបានអនុម័តដោយចៅក្រមម្នាក់តម្រូវឲ្យក្រុមហ៊ុនជូនដំណឹងដល់បុគ្គលិករបស់ខ្លួនក្នុងរយៈពេលមួយថ្ងៃនៅពេលមានករណីកូវីដថ្មីកើតមានកន្លែងធ្វើការ។

ក្រុមហ៊ុនក៏បានយល់ព្រមជូនដំណឹងដល់អាជ្ញាធរសុខាភិបាលមូលរដ្ឋនអំពីករណីកូវីដថ្មីក្នុងរយៈពេល៤៨ម៉ោង និងឈប់ចេញសេចក្តីជូនដំណឹងដែលលោក Rob Bonta អគ្គមេធាវីកាលីហ្វញ៉ាបាននិយាយថា មិនបានប្រាប់ព័ត៌មានគ្រប់គ្រាន់ទៅដល់បុគ្គលិកអំពីវិធានការសុវត្តិភាព និងការកម្ចាត់មេរោគរបស់ក្រុមហ៊ុន ហើយសិទ្ធិរបស់បុគ្គលិកពាក់ព័ន្ធនឹងជំងឺឆ្លងកូវីដ។
លោក Bonta បាននិយាយថា ៖«នៅពេលក្រុមហ៊ុនកំពុងរីករាយនឹងការលក់កំពុងកើនឡើងដោយមានតម្លៃស្តុកទុកកើនឡើងទ្វេដង Amazon មិនបានជូនដំណឹងគ្រប់គ្រាន់ដល់បុគ្គលិកឃ្លាំង និងអាជ្ញាធរសុខាភិបាលឡើយអំពីចំនួនករណីឆ្លងកូវីដដែលជារឿយៗធ្វើឲ្យបុគ្គលិកមិនអាចតាមដានបានពីករណីរាលដាល»។
លោកបន្ថែមថា ៖«បែបនេះបានធ្វើឲ្យបុគ្គលិកជាច្រើនភ័យខ្លាច និងមិនហ៊ានធ្វើការសម្រេចចិត្តដើម្បីការពារខ្លួន និងការពារមនុស្សជាទីស្រឡាញ់របស់ពួកគេ»ដូចជាការធ្វើតេស្តរកមេរោគ ឬស្ថិតនៅផ្ទះ ឬក៏ធ្វើចត្តាឡីស័ក ដោយសារពួកគេមិនច្បាស់ពីព័ត៌មាននៅកន្លែងធ្វើការ។
គេមិនច្បាស់ទេថា តើបុគ្គលិកប៉ុន្មាននាក់បានឆ្លងកូវីដ-១៩នៅកន្លែងធ្វើការក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ប៉ុន្តែកាលពីខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុនបានបញ្ចេញថា បុគ្គលិកជួរមុខជិត២ម៉ឺននាក់បានឆ្លងកូវីដ-១៩៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


