ម្តាយ ចងហើយដុតដៃកូនស្រីបង្កើតអាយុ៦ឆ្នាំដោយសារលួចស្ករគ្រាប់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ម្តាយ ចងហើយដុតដៃកូនស្រីបង្កើតអាយុ៦ឆ្នាំដោយសារលួចស្ករគ្រាប់

Published

on

ស្ត្រីជាម្តាយម្នាក់ត្រូវបានចាប់ខ្លួនដោយសារតែនាងយកខ្សែជ័រចងដៃកូនស្រីអាយុ៦ឆ្នាំហើយដុតដៃកូនដើម្បីប្រដៅឈប់ឲ្យលួចស្ករគ្រាប់ពីហាងរបស់គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងនេះបានកើតឡើងនៅក្នុងតំបន់ Alto K’ara K’ara នៃទីក្រុង Cochabamba កណ្តាលប្រទេសបូលីវីបន្ទាប់ពីជនរងគ្រោះវ័យក្មេងនិងប្អូនស្រីអាយុ៤ឆ្នាំរបស់នាងបានលួចស្ករគ្រាប់ពីហាងក្នុងតំបន់។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីជាម្តាយក៏ចង់ដុតដៃកូនស្រីពៅរបស់នាងដែរប៉ុន្តែនាងបានរត់គេចនៅពេលឃើញបងស្រីរបស់នាងទទួលរងនូវការដាក់ទណ្ឌកម្មដ៏រន្ធត់នេះ។

ម្តាយបង្កើតនិងឪពុកចុងរបស់ក្មេងដែលរងរបួសត្រូវបានចាប់ខ្លួនបើទោះបីជាក្រោយមក ស្រ្តីជាម្តាយត្រូវបានដោះលែងវិញដោយសារតែនាងមានផ្ទៃពោះ៦ខែក៏ដោយ។ ចៅក្រមបានបញ្ជាឲ្យស្រ្តីជាម្តាយដែលមានផ្ទៃពោះ៦ខែត្រូវរង់ចាំរហូតដល់នាងសម្រាលកូនសិនទើបអាចមកជំនុំជម្រះក្តីបាន។

ការធ្វើទារុណកម្មនេះបានកើតឡើងបន្ទាប់ពីម្ចាស់ហាងបានមើលវីដេអូកាមេរ៉ាសុវត្ថិភាពឃើញក្មេងទាំងពីរលួចស្ករគ្រាប់ហើយបានប្រាប់ទៅឪពុកម្តាយរបស់ក្មេង។

ក្មេងស្រីអាយុ៦ឆ្នាំបានរងរបួសដៃធ្ងន់ធ្ងរកម្រិត២ប៉ុន្តែនាងមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

នាងចាំបាច់ត្រូវធ្វើការវះកាត់ដៃយ៉ាងហោចណាស់បួនដងក៏ដូចជាការព្យាបាលដទៃទៀតដែលទាក់ទងនឹងការប៉ះទង្គិចខាងផ្លូវចិត្តដែលបង្កឡើងដោយឧប្បត្តិហេតុដ៏រន្ធត់នេះផងដែរ។

ប្អូនស្រីរបស់នាងកំពុងស្ថិតក្រោមការមើលថែរបស់អ្នកធ្វើការផ្នែកសង្គមនៅមជ្ឈមណ្ឌលការពារកុមារនិងយុវវ័យ។

ស្ត្រីជាម្តាយបាននិយាយថា នាងមានការសោកស្តាយហើយនាងគ្រាន់តែចង់បង្រៀនមេរៀនដល់កូនស្រីកុំឲ្យលួចរបស់អ្នកដទៃប៉ុណ្ណោះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ប្តីប្រពន្ធមួយគូ ជាប់គុកម្នាក់១៩៤ឆ្នាំដោយសារធ្វើទារុណកម្មកុមារ

ចុចអាន៖ ឪពុក ម្ដាយ ចិញ្ចឹម ធ្វើ​ទារុណកម្ម​​កូន​រហូត​ដល់​ស្លាប់

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 hours ago

បន្ទាន់! សាលារាជធានីភ្នំ​ពេញ ប្រកាស​ស្នើសុំ​ឲ្យ​អ្នក​វិជ្ជមាន​កូវីដ១៩ ១២នាក់ ទាក់ទង​មក​អាជ្ញាធរ​ជា​បន្ទាន់

ព័ត៌មានជាតិ6 hours ago

លោកស្រី ឱ វណ្ណឌីន ថាពលរដ្ឋខ្មែរ និងបរទេសគង់តែទទួលបានវ៉ាក់សាំងគ្រាន់តែមុននិងក្រោយ

ព័ត៌មានជាតិ6 hours ago

រកឃើញ​អាជីវករ​ផ្សារ​ចាស់​១០នាក់​ តេស្ត​វិជ្ជមាន​កូវីដ១៩

ព័ត៌មានជាតិ6 hours ago

ឡូយ​មែន​!​ មាន​អេស៊ីលីដា​ម៉ូ​បា​លអាច​ខ្ចីលុយ​បាន​ភ្លាមៗ​មិនចាំបាច់​ទៅ​ធនាគារ​ឡើយ​

ព័ត៌មានជាតិ7 hours ago

សម្តេច​តេ​ជោ ហ៊ុន សែន កោតសរសើរ​ចំពោះ​តួនាទី​ឈានមុខ​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services